Covid-19

តួកគី ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ដោយជំងឺកូវីដ១៩​ កើនឡើងលើស ៥ពាន់នាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី បានថ្លែងថា ប្រទេសតួកគី ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៤នាក់ដោយ ជំងឺកូវីដ១៩ គិតត្រឹមថ្ងៃពុធ ដែលនាំឲ្យតួលេខនៃ អ្នកស្លាប់សរុបនៅក្នុងប្រទេសកើនដល់ ៥.០២៥នាក់ ។

គាត់បានកត់សម្គាល់ថា សរុបអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសកើនឡើងដល់ ១៩១.៦៥៧នាក់ ដោយអ្នកឆ្លងជំងឺប្រចាំថ្ងៃ ១.៤៩២នាក់ ។

រដ្ឋមន្ត្រីបានឲ្យដឹងថា អ្នកជំងឺចំនួន ១.៣៨៦នាក់ ដែលបានជះសះស្បើយពីជំងឺ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យអ្នកជាសះស្បើយពីជំងឺដល់ ១៦៤.២៣៤នាក់ ។

គាត់បាននិយាយថា មនុស្សចំនួន ៥៣.៤៨៦នាក់បានធ្វើតេស្ត សរុបអ្នកធ្វើតេស្តរកមេរោគ បានកើនឡើងដល់ ៣.០៨៣.១២១នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top