វ៉ាស៊ីនតោន៖ មន្រ្តីមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នៅតែផ្តោតលើការរំសាយ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ចំពេលដែលទីក្រុងព្យុងយ៉ាង បានបង្កើនការបង្កហេតុ ប្រឆាំងនឹងទីក្រុងសេអ៊ូល។
លោក David Helvey ជាជំនួយការរដ្ឋមន្រ្តី ក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ – ប៉ាស៊ីហ្វិក បានលើកឡើងថា សកម្មភាពថ្មីៗរបស់កូរ៉េខាងជើង បានបង្ហាញពីសារសំខាន់ នៃការរក្សាជំហរត្រៀមខ្លួនរឹងមាំ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ដោយក្រុងព្យុងយ៉ាង បានគំរាមចាត់វិធានការយោធា មុនពេលផ្អាកផែនការបែបនេះ នៅថ្ងៃពុធ។
លោកបានថ្លែងក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា“ ប្រទេសកូរ៉េ នៅតែជាគោលដៅពិបាកបំផុត វាពិបាកក្នុងការកំណត់យុទ្ធសាស្ត្រ ថាតើកូរ៉េខាងជើង នឹងធ្វើអ្វីមួយពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាខ្ញុំគិតថា យើងទាំងអស់គ្នាយល់ព្រមថា យុទ្ធសាស្ត្រកូរ៉េខាងជើង ជាពិសេសក្រោមការគ្រប់គ្រង របស់លោក គីម ជុងអ៊ុន គឺអាចព្យាករណ៍បាន និងអាចយល់បាន”៕ ដោយ៖ ឈូក បូរ៉ា