ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និងវេណេស៊ុយអេឡា នឹងមិនផ្លាស់ប្តូរគោលជំហរ លើការប្រឆាំងទណ្ឌកម្មអាមេរិក

បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Abbas Mousavi  តាមសេចក្តីរាយការណ៍ បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រមួយថា ប្រទេសអ៊ីរ៉ង់និងប្រទេសវេណេស៊ុយអេឡា នឹងមិនរាថយចំពោះការប្រឆាំងជំទាស់នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ។ 

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើប្រធាននាវាអ៊ីរ៉ង់៥រូប ដែលដឹកបញ្ជូនប្រេងនិងសម្ភារៈពាក់ព័ន្ធទៅឲ្យប្រទេសវេណេស៊ុយអេឡា នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

លោក Abbas Mousavi  បានសរសេរយ៉ាងដូច្នេះថា ទង្វើដ៏គួរឲ្យអស់សង្ឃឹមរបស់អាមេរិកលើបុគ្គលអ៊ីរ៉ង់ ដូចជាទង្វើមួយប្រកាសដោយរដ្ឋមន្ត្រីការបរទេសអាមេរិក ត្រឹមតែបង្ហាញឲ្យឃើញនូវបរាជ័យដ៏វេទនា ចំពោះសម្ពាធអតីតបរិមា ប៉ុន្តែបើទោះជាមានសម្ពាធបែបនេះក៏ដោយ ក៏ប្រទេសអ៊ីរ៉ង់និងប្រទេសវេណេស៊ុយអេឡា នៅតែប្រកាន់ខ្ជាប់មិនផ្លាស់ប្តូរ ក្នុងដំណើរជំទាស់ប្រឆាំងទណ្ឌកម្មខុសច្បាប់របស់អាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង 

To Top