ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៣៥៦នាក់ នាំឲ្យតួលេខអ្នកឆ្លងជំងឺ សរុបកើនលើស ពី២២.០០០នាក់

យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រអ៊ែល បានកើនឡើងដល់២២.៤០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីចំនួន៣៥៦នាក់ ។

ចំនួនអ្នកស្លាប់ដោយសារវីរុសនេះ បានកើនឡើងពី៣០៨នាក់ដល់៣០៩នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺដែលមាន ស្ថានភាពធ្ងន់ធ្ងរបំផុត បានកើនឡើងពី៤៦ដល់៤៧នាក់ ក្នុងចំណៅមអ្នកជំងឺចំនួន១៨៦នាក់ បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យ ។

ចំនួនអ្នកជាសះស្បើយ ពីជំងឺបានកើនឡើងដល់១៦.០០៧នាក់ ជាមួយគ្នានេះដែរ មានអ្នកជាសះស្បើយថ្មី ចំនួន៦៧នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកឆ្លងជំងឺធ្ងន់ បានកើនឡើងដល់៦.០៨៤នាក់ ដែលជាតួលេខកម្រិតខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី៣ ខែឧសភា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top