ព័ត៌មានអន្តរជាតិ

សង្គ្រាមលោកទី២៖ ជប៉ុនចំណាយពេលវាយប្រហារ តាមអាកាស ១សប្តាហ៍ប៉ុណ្ណោះដើម្បីគ្រប់គ្រង លើទឹកដីហុងកុង

The History.com:ការវាយប្រហារតាម អាកាសដោយជប៉ុនរយៈពេលមួយសប្តាហ៍លើហុងកុង ដែលជាអាណានិគមចក្រភពអង់គ្លេសត្រូវ បានតាមដានបន្តនាថ្ងៃទី១៧ខែធ្នូឆ្នាំ ១៩៤១តាមរយៈដំណើរទស្សនកិច្ចរបស់បេសកជន ជប៉ុននិងជំនួបគ្នាជាមួយលោក Mark Young ដែលជាអភិបាលក្រុងហុងកុងដែល ត្រូវបានចាត់តាំងដោយរដ្ឋាភិបាលអង់គ្លេស។

នាថ្ងៃទី១៨ ខែធ្នូឆ្នាំ១៩៤១ គឺមួយថ្ងៃបន្ទាប់កងទ័ពជប៉ុនបានចាប់ផ្តើម ធ្វើការវាយលុយចូលទៅដល់តំបន់ សំខាន់ៗជាច្រើននៅក្នុងទីក្រុងហុងកុង យ៉ាងឆាប់រហ័សដោយសកម្មភាពនោះ បាននាំឲ្យមានការគំរាមកំហែង ដល់ប្រជាជនអង់គ្លេសនិងចិនដែលរស់នៅទី នោះហើយទីបំផុតចក្រភពអង់គ្លេសបាន ចុះចាញ់ពីការវាយប្រហារដណ្តើមទីក្រុងហុងកុង ពីសំណាក់ជប៉ុននៅចំថ្ងៃបុណ្យណូអែល។

ទឹកដីហុងកុង ដែលមានប្រជាជនរស់នៅប្រមាណជា ១៦៣៩០០០នាក់ កាលពីឆ្នាំនោះគឺជាទឹកដីដ៏សំបូរ បែបទៅដោយវិស័យពាណិជ្ជកម្មនិង កសិកម្មត្រូវបានស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ព ជប៉ុនអស់រយៈពេល៣ឆ្នាំ និង៨ខែ ហើយចុងក្រោយជប៉ុនត្រូវបានដកចេញពីអស់ពីទីក្រុង នាក្នុងពេលដែលជប៉ុនទាំង មូលត្រូវបានប្រកាសចុះចាញ់សង្គ្រាម នៅចុងសង្គ្រាមលោកលើកទី២៕ប្រែសម្រួល:ស៊ុនលី

To Top