ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន៧១នាក់ ក្នុងនោះមាន ស្ត្រី និងកុមារ ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី ។
យោងតាមអង្គការ IOM ជនអន្តោប្រវេសន៍ចំនួន៧១នាក់ ក្នុងនោះរាប់បញ្ចូលទាំងស្ត្រី៤នាក់ និងកុមារ២នាក់ ត្រូវបាននាំយកមក ដល់រដ្ឋធានីទ្រីប៉ូលី របស់ប្រទេសលីប៊ី វិញ ដោយឆ្មាំឆ្នេរសមុទ្រ កាលពីយប់ថ្ងៃពុធ ។
គិតចាប់តាំងពីរបស់មេដឹកនាំ ម៉ូម៉ា ហ្គាដាហ្វី បានដួលរលំ នៅក្នុងឆ្នាំ២០១១ និងមានភាពចលាចល និងអសន្តិសុខ លីប៊ី បានក្លាយជាតំបន់សម្រាប់ ការចាកចេញដែលមានពលរដ្ឋរាប់ពាន់នាក់ ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ ចង់ឆ្លងកាត់តាមសមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់ដែលដីអឺរ៉ុប ។
អង្គការ IOM បានឲ្យដឹងថា ជនអន្តោប្រវេសន៍ជិត៥.០០០នាក់ បានវិលមកកាន់ដែនដីគោករបស់ប្រទេស លីប៊ី វិញនៅក្នុងឆ្នាំ២០២០នេះ បន្ទាប់ពីមានការជួយសង្គ្រោះជាទ្រង់ទ្រាយធំនៅដែនសមុទ្រ ទន្ទឹមនឹងនេះដែរ ជនអន្តោប្រវេសន៍លើសពី៩.២០០នាក់ ត្រូវបានជួយសង្គ្រោះ និងវិលត្រឡប់មកកាន់លីប៊ី វិញ គិតនៅក្នុងឆ្នាំ២០១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា