សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញ នៅថ្ងៃសុក្រនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្នុងល្បឿនយឺតមួយ នៅក្នុងខែមិថុនាជាងខែមុន ដោយសារសកម្មភាពសេដ្ឋកិច្ច បានបន្តឡើងវិញជាបណ្តើរៗ នៅទូទាំងពិភពលោក។
យោងតាមការស្ទង់មតិរបស់ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះត្រូវបាន គេប៉ាន់ស្មានថា មានចំនួន ៤០ ពាន់លានដុល្លារក្នុងខែនេះ គឺធ្លាក់ចុះ ៩ ភាគរយពីចំនួន ៤៤,១៨ ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ការស្ទង់មតិបានបន្ថែមថា ការនាំចូលត្រូវបានប៉ាន់ ប្រមាណថាមានចំនួន ៣៧,៣ ពាន់លានដុល្លារធ្លាក់ចុះប្រហែល ៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឱ្យមានអតិរេក ពាណិជ្ជកម្មចំនួន ២,៦៧ ពាន់លានដុល្លារ៕
ដោយ ឈូក បូរ៉ា