ហាណូយ៖ ផែនការដើម្បីសម្រួល ដល់ពាណិជ្ជកម្ម ក្នុងតំបន់ ដើម្បីជំរុញសេដ្ឋកិច្ច ដែលរងគ្រោះដោយជំងឺរាតត្បាត និងភាពតានតឹងជុំវិញ សមុទ្រចិនខាងត្បូង ដែលសំបូរទៅដោយធនធាន ត្រូវបានគេយកចិត្តទុកដាក់ នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន នៅថ្ងៃសុក្រ ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូល ដែលត្រូវបានធ្វើឡើង ស្ទើរតែជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្ត ៥៣ ឆ្នាំ របស់ប្លុកតំបន់ ដោយសារតែជំងឺរាតត្បាត ឆ្លងរាលដាលនេះ មេដឹកនាំអាស៊ាន បានរំលឹកឡើងវិញ ពីតម្រូវការដើម្បីពង្រឹងភាពធន់ និងសាមគ្គីភាព ក្នុងតំបន់ដើម្បីជំនះភាពមិនអនុគ្រោះ។
នៅក្នុងសុន្ទរកថា បើករបស់លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សឺនផុក បានមានប្រសាសន៍ថា អាស៊ានកំពុងប្រឈមមុខ នឹងការលំបាក និងឱកាសជាច្រើន ដែលនាំមកដោយការផ្លាស់ប្តូរ នៅក្នុងភូមិសាស្ត្រនយោបាយ និងរោគរាតត្បាត ខណៈដែលស្ថាប័នពហុភាគី និងច្បាប់អន្តរជាតិ កំពុងប្រឈមយ៉ាងខ្លាំង។
ក្នុងបរិបទនេះប្រមុខ រដ្ឋាភិបាលវៀតណាម បានសង្កត់ធ្ងន់លើតួនាទី និងបេសកកម្ម កាន់តែសំខាន់ឡើង ៗ នៃមហាអំណាច ពិភពលោកអង្គការពហុភាគី និងតំបន់ដោយស្នើឱ្យមានស្មារតី ទទួលខុសត្រូវខ្ពស់ ចំពោះសហគមន៍អន្តរជាតិ។
ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ដោយប្រទេស ជាច្រើនលាតសន្ធឹង ក្នុងការដោះស្រាយ ជាមួយរោគរាតត្បាត ក៏មានរបាយការណ៍ គួរឱ្យព្រួយបារម្ភអំពីហានិភ័យ ចំពោះស្ថេរភាពនិងសន្តិសុខ នៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវសមុទ្រមមាញឹកបំផុត មួយនៅលើពិភពលោក ហើយមេដឹកនាំអាស៊ាន បានកត់សម្គាល់។
នាយករដ្ឋមន្រ្តីវៀតណាមបានថ្កោលទោស ចំពោះ“ សកម្មភាពនៃការរំលោភលើច្បាប់ អន្តរជាតិ បង្កឱ្យមានអស្ថិរភាពធ្វើឱ្យស្មុគស្មាញ ដល់ស្ថានភាពនិងធ្វើឱ្យ អន្តរាយដល់ជំនឿទុកចិត្ត” ហើយបានស្នើឱ្យប្រទេសទាំងអស់ មានទំនួលខុសត្រូវបន្ថែមទៀត ៕ប្រែសម្រួលៈ ណៃ តុលា