វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ថា លោកអភិបាល Ron DeSantis គ្រប់គ្រងរដ្ឋស្ថិតនៅភាគ អាគ្នេយ៏សហរដ្ឋអាមេរិក គឺរដ្ឋផ្លរីដា បានបញ្ជាឲ្យបិទរង្គសាល ជាច្រើនកន្លែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល វីរុសកូរ៉ូណា ខណៈដែលមានអ្នកឆ្លងជំងឺថ្មី ត្រូវបានគេរាយការណ៍មកថា បានកើនឡើងខ្លំាង ដែលបានកត់ត្រានៅរដ្ឋនេះ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនបំផុត ត្រូវបានគេរាយការណ៍ ក្នុងរយៈពេលតែមួយគត់ ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា ក្រសួងសុខាភិបាលនៅរដ្ឋផ្លរីដា បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសុក្រថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨.៩៤២នាក់ ដែលក្នុងកំណត់ត្រា មុនមានតែត្រឹម៥.៥១១នាក់ ទើបតែ២ថ្ងៃប៉ុណ្ណោះ ។
រដ្ឋបានរាយការណ៍ថា មានអត្រាអ្នកមានលទ្ធផល ជាវិជ្ជមាន១៣,៥ភាគរយ ដែលបានធ្វើតេស្តថ្មី ហើយរកឃើញ ។ នេះបើយោងតាមសេចក្តី រាយការណ៍ថ្មីពីគេហទំព័រព័ត៌មាន clickorlando.com ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា