Covid-19

WHO ប្រមូលលុយ​ បានទៅដល់ ៣១,៣ពាន់ប៊ីលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងកូវីដ១៩

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ​ចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៧ ខែមិថុនានេះបានឲ្យដឹងថា អង្គការសុខភាពពិភពលោក មកដល់សប្តាហ៍នេះ អាចប្រមូលលុយសប្បុរសធម៌ ដល់ទៅ៣១,៣ពាន់ប៊ីលានដុល្លារហើយ ដើម្បីជួយដល់កិច្ចការងារ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅទូទាំងពិភពលោក។

ប្រភពដដែលបានសរសេរទៀតថា កញ្ចប់ប្រាក់ដ៏ច្រើនសំបើមនេះ នឹងត្រូវគេយកមក ដើម្បីប្រតិបត្តិការចំាបាច់ ជាច្រើនដូចជាការ ព្យាបាល ការផលិតវ៉ាក់សាំង និងការធ្វើរោគវិនិច្ឆ័យ ក្នុងរយៈពេល ១២ ខែទៀត ហើយក្នុងនោះ​ ក៏មានរួមទាំងកញ្ចប់ថវិកា សម្រាប់ផលិតថ្នាំវ៉ាក់សាំង ចំនួន ២ ពាន់លានដូសផងដែរ។

អង្គការសុខភាពពិភពលោក WHO បាននិយាយថាថវិកាចំនួន ៣,៤ ពាន់លានដុល្លារ ត្រូវបានចូលរួមវិភាគទាន ដែលបណ្តាលឲ្យមាន គម្លាតថវិកា ចំនួន ២៧,៩ ពាន់លានដុល្លារ ដែលក្នុងនោះគម្លាត នៅសល់ចំនួន ១៣,៧ ពាន់លានដុល្លារ ត្រូវការជាបន្ទាន់។
វាគ្រោងនឹងពង្រីកការផ្តល់ ការធ្វើតេស្តចំនួន ៥០០ លានដង និងការព្យាបាលចំនួន ២៤៥ លានឈុត ទៅដល់ប្រទេសដែលមាន ប្រាក់ចំណូលទាបនិងមធ្យម នៅពាក់កណ្តាលឆ្នាំ ២០២១ ក៏ដូចជាការចាក់វ៉ាក់សាំង ចំនួន ២ ពាន់លាន នៅចុងឆ្នាំ ២០២១៕

ប្រែសម្រួល៖ស៊ុនលី

To Top