Covid-19

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ ៦២នាក់ នាំឲ្យតួលេខអ្នកឆ្លងជំងឺ សរុបកើនលើស ១២.០០០នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦២នាក់ ធៀបនឹងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោងសូន្យព្រឹកថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក ដែលនាំឲ្យតួលេខនៃ អ្នកឆ្លងជំងឺសរុបកើនដល់ ១២.៧១៥នាក់ ។

ករណីឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងលើសពី ៦០នាក់ ក្នុងរយៈពេល៨ថ្ងៃ ដោយបានបន្តការ នៅជុំគ្នាក្នុងទ្រង់ទ្រាយតូច ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី គឺមាន ២២នាក់ ជាអ្នកចំណូលពីខាងក្រៅ តួលេខសរុបនៃអ្នកឆ្លងជំងឺ មកពីខាងក្រៅគឺមានរហូតដល់ ១.៥៥០នាក់ ។

ការឆ្លងជំងឺដោយការ នៅជុំគ្នាទ្រង់ទ្រាយតូច នៅតែបន្តរកឃើញ ហើយអ្នកទាំងនោះមាន ជាប់ពាក់ព័ន្ធនឹងពីធីប្រមូលផ្តុំ នៃបុណ្យសាសនាពីបណ្តា ព្រះវិហារមួយចំនួន។

មិនមានអ្នកស្លាប់បន្ថែមត្រូវបាន គេបញ្ជាក់ឲ្យដឹងនោះទេ ដោយអ្នកស្លាប់នៅថេរចំនួន ២៨២នាក់ ។ សរុបអត្រានៃអ្នកស្លាប់នៅថេរ គឺ២,២២ភាគរយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top