ព័ត៌មានអន្តរជាតិ

សង្គ្រាមលោកលើកទី២៖ អាល្លឺម៉ង់គិតថា អាចកម្ទេច សហភាពសូវៀត ត្រឹម២ខែប៉ុន្តែវាអូសបន្លាយ រហូតដល់ ៣ឆ្នាំកន្លះ

Barbarossa គឺជាប្រតិបត្តិការចុងក្រោយមួយ ដែលទាហានណាហ្ស៊ីសអាល្លឺម៉ង់ បានប្តេជ្ញាចិត្តនៅលើសមរភូមិដើម្បីធ្វើការ កំទេចទ័ពសហភាពសូវៀត ឲ្យបានក្នុងរយៈពេលត្រឹមតែពី៣ទៅ៦ខែប៉ុណ្ណោះ។

ប៉ុន្តែបើកឆាកប្រយុទ្ធមិនដល់ ប៉ុន្មានថ្ងៃផងទាហានអាល្លឹម៉ង់ បានសម្លាប់និងធ្វើឲ្យរងរបួសដល់ទាហានរបស់រុស្សីដល់ទៅ១៥០០០០នាក់ត្រឹមតែនៅក្នុងសប្តាហ៍ តំបូងទៅហើយហើយពេលនោះដែរកងកម្លាំងទ័ពអាកាសរបស់ ណាហ្ស៊ីសអាល្លឺម៉ង់បានកំទេចយន្តចម្បាំងរបស់រុស្សីដល់ទៅ២០០០គ្រឿងត្រឹមតែរយ´ ពេល២ថ្ងៃតំបូង។

សហភាសូវៀតបានទទួលរង នូវសំពាធយ៉ាងខ្លាំង ក្រោយពីទទួលរងការបរាជ័យផ្ទួនៗពីសំណាក់អាល្លឺម៉ង់ហើយគ្រប់គ្នា បានគិតថាអាល្លឺម៉ង់ នឹងកំទេចរុស្សីត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដោយសារតែទាហានរបស់ រុស្សីដល់ទៅរាប់លាននាក់ បានបាត់បង់ជីវិតកាលពីខែវិច្ឆិកាឆ្នាំ១៩៤១ប៉ុន្តែមិនដូចការគិតនោះទេទាហានរបស់អាល្លឺម៉ង់ប្រមាណ ៧សែននាក់ក៏បានបាត់បង់ជីវិតដែរវាបានធ្វើឲ្យកម្លាំង របស់អាល្លឺម៉ង់ក៏បានចុះខ្សោយទន្ទឹមគ្នាដែរ។ក្រោយមកសង្គ្រាម រវាងប្រទេសទាំងពីរ បានអូសបន្លាយរហូតទៅដល់៣ឆ្នាំកន្លះ៕

ប្រែសម្រួល:ស៊ុនលី

To Top