ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តី ក្រសួងការបរទេសអាល្លឺម៉ង់ថា ភាពតានតឹង រវាងទីក្រុងប៊ែកឡាំង និងវ៉ាស៊ីនតោន នឹងមិនអាចដោះស្រាយ ដោយសារលោក ត្រាំ ចាញ់ឆ្នោតនៅខែវិច្ឆិកា

បរទេស៖ ប៉ុន្មានឆ្នាំកន្លងមកនេះ បានឃើញនូវរយៈពេលនៃទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ និងអធិការបតីលោកស្រី Angela Merkel បានឆ្លើយឆ្លងគ្នាអំពីបញ្ហាចម្រូងចម្រាស ដូចជាការចំណាយលើវិស័យការពារជាតិ ការធ្វើពាណិជ្ជកម្ម និងគម្រោងបំពង់បង្ហូរប្រេង Nord Stream 2 ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Gazprom របស់រុស្ស៊ី និងក្រុមហ៊ុនចំនួន ៥ផ្សេងទៀតរបស់អឺរ៉ុប។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas ថា ទំនាក់ទំនង ដែលកំពុងមានភាពតានតឹង រវាងទីក្រុងប៊ែកឡាំងនិងវ៉ាស៊ីនតោន នឹងមិនអាចត្រូវបានដោះស្រាយ ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានឈ្នះការបោះឆ្នោតឡើងវិញ នៅខែវិច្ឆិកាឆ្នាំ ២០២០ ។

លោក Heiko Maas បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន អាល្លឺម៉ង់ DPA ដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែមិថុនាថា មនុស្សគ្រប់រូបដែលគិតថា អ្វីៗទាំងអស់ នៅក្នុងភាពជាដៃគូអន្តរអាត្លង់ទិក នឹងដូចគ្នានឹងអតីត ប្រធានាធិបតីប្រជាធិបតេយ្យដែរ មើលស្រាលការផ្លាស់ប្តូររចនាសម្ព័ន្ធ»។

ទោះបីជាការពិត ដែលថាទំនាក់ទំនងអាឡឺម៉ង់ – អាមេរិកបានធ្លាក់ចុះដល់ចំណុចថ្មី ទាក់ទងនឹងបញ្ហាចម្រូងចម្រាស ដូចជាការចំណាយលើវិស័យ ការពារជាតិនិងបំពង់បង្ហូរប្រេង Nord Stream 2 ចាប់តាំងពី លោកដូណាល់ ត្រាំ បានចាប់ផ្តើមដឹកនាំរដ្ឋបាល សហរដ្ឋអាមេរិកក៏ដោយ ក៏វានឹងត្រូវបានគេ មើលឃើញជិតដោយរំពឹងថា ពួកគេអាចនឹងត្រូវបានជំរុញដោយ ការចាកចេញពីការិយាល័យរបស់គាត់។

លោក ដូណាល់ត្រាំ នឹងត្រូវប្រជែង ដោយអតីតអនុប្រធានាធិបតី Joe Biden ដែលមុននេះបានឈ្នះជាផ្លូវការ នូវការតែងតាំងគណបក្សប្រជាធិបតេយ្យ ដើម្បីប្រឈមនឹងអ្នកកាន់តំណែង នៅសេតវិមានបច្ចុប្បន្ន៕ ប្រែសម្រួលៈ ណៃ តុលា

To Top