ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូល ត្រាំ-គីម ទំនងជាមិនកើតឡើងមុនការ បោះឆ្នោតប្រថានាធិបតីអាមេរិកនោះទេ

វ៉ាស៊ីនតោន៖ ប្រេសិតកំពូលរបស់ សហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងជើង បានលើកឡើងថាជំនួបកំពូល មួយទៀតរវាងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទំនងជាមិនមាននោះទេ មុនពេលការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា នៅសហរដ្ឋអាមេរិក។

លោក Stephen Biegun អនុរដ្ឋលេខាធិការ និងជាអ្នកចរចានាំមុខ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើងបានធ្វើអត្ថាធិប្បាយ អំឡុងវេទិកានិម្មិតដែលរៀបចំដោយមូលនិធិម៉ាសឺដ របស់អាមេរិក ដែលជាទីបញ្ជាការមួយមានទីស្នាក់ការនៅទីក្រុងវ៉ាស៊ីនតោន។

លោកបានឆ្លើយតបទៅនឹង សំណួរអំពីលទ្ធភាពនៃការជួបគ្នា រវាងលោក ត្រាំ និងលោកគីម ថា“ ខ្ញុំគិតថាវាប្រហែលជាមិនទំនង ទេរវាងពេលនេះ និងការបោះឆ្នោតនៅសហរដ្ឋអាមេរិក”៕ ដោយ ឈូក បូរ៉ា

To Top