សេអ៊ូល៖ មន្រ្តីការិយាល័យ Cheong Wa Dae បានឲ្យដឹងថា ការតវ៉ារបស់ជប៉ុន ប្រឆាំងនឹងកូរ៉េខាងត្បូង ចូលរួមក្នុងកិច្ចប្រជុំកំពូល នៃក្រុមប្រទេសសេដ្ឋកិច្ច ជឿនលឿន G7 ដែលឆ្លុះបញ្ចាំងពីអាកប្បកិរិយា“ មិនខ្មាស់អៀន” របស់ខ្លួន។
មន្ត្រីរូបនោះបានឆ្លើយតបទៅនឹងរបាយការណ៍ព័ត៌មានមួយថា រដ្ឋបាលលោកស៊ីនហ្សូ អាបេ បានផ្ដល់ការជំទាស់របស់ខ្លួន ទៅនឹងគំនិតរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការអញ្ជើញប្រធានាធិបតី មូន ជេអ៊ីន ចូលក្នុងសម័យប្រជុំដែលបានរំពឹងទុករបស់ G7។
មុននេះលោក ដូណាល់ ត្រាំ បានប្រកាសថា លោកចង់បន្ថែមមេដឹកនាំ កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា និងប្រហែលជាប្រទេសរុស្ស៊ី ទៅក្នុងបញ្ជីអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលលោកសង្ឃឹមថា នឹងធ្វើជាម្ចាស់ផ្ទះ នៅរដូវស្លឹកឈើ ជ្រុះខាងមុខ៕
ដោយ ឈូក បូរ៉ា
