ព័ត៌មានអន្តរជាតិ

ចិន ដាក់ឲ្យដំណើរការស្ថានីយវារីអគ្គីសនី ដ៏ធំមួយនៅភាគនីរតីប្រទេស ដែលអាចទាញយកថាមពលលើសពី ១០លានគីឡូវ៉ាត់ម៉ោង

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃទី២៩ ខែមិថុនា ម្សិលមិញនេះ ស្ថានីយវារីអគ្គីសនីដ៏ធំមួយ ដែលមានឈ្មោះថា Wudongde Hydropower Station ដែលនៅព្រំដែននៃខេត្តស៊ីឈួន និងខេត្តយូណាន ស្ថិតនៅភាគនីរតីរបស់ប្រទេសចិន បានបើកដំណើរការហើយ ។

នេះជាបណ្តាញចែកចាយអគ្គីសនី របស់អង្គភាពស្ថានីយវារីអគ្គីសនី ដែលបានបើកឲ្យដំណើរការកាលពីថ្ងៃចន្ទ ។ ស្ថានីយនេះមានទីតាំង ស្ថិតនៅតាមព្រំដែននៃខេត្ត ស៊ីឈួន និងយូណាន នៅភាគនីរតីនៃប្រទេសចិន ដែលបានតម្លើង អាចទាញយកថាមពលអគ្គីសនីបាន ១០,២លានគីឡូវ៉ាត់ តាមការប៉ាន់ប្រមាណ សមត្ថភាពថាមពលប្រចាំឆ្នាំ អាចមានរហូតដល់ ៣៨,៩១ពាន់លានគីឡូវ៉ាត់ម៉ោង ។

គ្រប់ស្ថានីយវារីអគ្គីសនីទាំងអស់ ត្រូវបានគេរំពឹងថា នឹងដាក់ឲ្យដំណើរការប្រើប្រាស់ នៅក្នុងខែកក្កដា ឆ្នាំ២០២១ ។

តាមរយៈទន្លេ Jinsha និងទន្លេ Yangtze ជាប្រភពថាមពលដែលអាច ទាញយកថាមពលវារីអគ្គីសនីដ៏ធំមួយ ក្នុងគោលបំណងដើម្បីបង្កើន ការអភិវឌ្ឍន៍ខ្ពស់នៃខ្សែក្រវ៉ាត់ នៃសេដ្ឋកិច្ចនៅទន្លេ Yangtze ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top