ព័ត៌មានអន្តរជាតិ

ទិន្នផលឧស្សាហកម្ម របស់កូរ៉េខាងត្បូង ទទួលរងការធ្លាក់ ចុះយ៉ាងខ្លាំង ក្នុងខែឧសភា ដោយសារជំងឺកូវិដ-១៩

សេចុង៖ ទិន្នន័យឧស្សាហកម្ម បានបង្ហាញនៅថ្ងៃអង្គារនេះថា ទិន្នផលឧស្សាហកម្ម របស់ប្រទេសកូរ៉េខាងត្បូង បានបន្តធ្លាក់ចុះនៅក្នុងខែឧសភា ខណៈដែលជំងឺរាតត្បាត បានបង្អាក់សង្វាក់ផ្គត់ផ្គង់ ប៉ុន្តែការលក់រាយបានរាយការណ៍ ពីកំណើនដ៏រឹងមាំមួយ ដោយមិនមានបញ្ហសធំនោះទេ។

ផលិតកម្មឧស្សាហកម្ម របស់ប្រទេសនេះបានធ្លាក់ចុះ ១,២ ភាគរយក្នុងខែឧសភា បន្ទាប់ពីធ្លាក់ចុះ ២,៨ ភាគរយនៅខែមេសា នេះបើយោងតាមទិន្នន័យ ដែលចងក្រងដោយស្ថិតិកូរ៉េ ហើយបើប្រៀបធៀបទៅ នឹងឆ្នាំមុន ផលិតកម្មឧស្សាហកម្មទាំងមូល ក៏បានធ្លាក់ចុះ ៥.៦ ភាគរយនៅក្នុងខែឧសភា។

ផលិតកម្មឧស្សាហកម្មរ៉ែ ការផលិតហ្គាស និងអគ្គិសនី បានធ្លាក់ចុះ ៦,៧ ភាគរយក្នុងខែឧសភា ដែលជាការធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីខែធ្នូ ឆ្នាំ ២០០៨ ។

ការលក់រាយបានកើនឡើង ៤,៦ ភាគរយនៅក្នុងខែឧសភា ពីមួយខែមុនដោយសារប្រទេសនេះ បានបន្ធូរបន្ថយវិធានការ ឃ្លាតឆ្ងាយពីសង្គម ហើយលទ្ធផលក្នុងវិស័យ សេវាកម្មបានកើនឡើង ២,៣ ភាគរយ៕
ដោយ ឈូក បូរ៉ា

To Top