បរទេស៖ មន្ត្រីរបស់ប្រទេសចិន នៅពេលថ្មីៗនេះ បានប្រកាសថា ទើបបានអនុម័តឲ្យប្រើប្រាស់ភ្លាមៗ នូវថ្នាំវ៉ាក់សាំងកូវីដ១៩ថ្មី សម្រាប់បុគ្គលិកយោធា នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
ថ្នាំវ៉ាក់សាំង នេះគឺត្រូវបានអភិវឌ្ឍជាផ្នែក នៃកិច្ចប្រឹងប្រែងរួមគ្នា រវាងវិទ្យាស្ថានទបចេ្ចកវិទ្យា ជីវសាស្ត្រទីក្រុងប៉េកាំង ជាផ្នែកនៃបណ្ឌិតសភា វិទ្យាសាស្ត្រឱសថយោធា ដែលអង្គភាពស្រាវជ្រាវរបស់យោង និងក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ ឈ្មោះ CanSino Biologics។
នៅក្នុងឯកសារមួយ ជាមួយនឹងការផ្លាស់ប្តូរស្តុកហុងកុង ក្រុមហ៊ុន CanSino បាននិយាយប្រាប់ថា ថ្នាំវ៉ាក់សាំង មានទម្រង់សុវត្ថិភាពល្អ និងបានបង្ហាញនូវសក្តានុពល ក្នុងដំណើរទប់ស្កាត់មេរោគកូវីដ១៩ នៅក្នុងកិច្ចសិក្សាបឋម ដែលប្រើប្រាស់ពិសោធន៍លើសត្វ៕
ប្រែសម្រួល៖ ប៉ាង កុង