ព័ត៌មានអន្តរជាតិ

លោក Macron សន្យាចាយលុយ ១៥ពាន់លានអ៊ឺរ៉ូ ដើម្បីជម្រុញសេដ្ឋកិច្ច ដែលមិនប៉ះពាល់ដល់បរិស្ថាន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានសរសេរថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើការសន្យាផ្តល់កញ្ចប់ វិនិយោគប្រមាណជា ១៥ពាន់ប៊ីលានអឺរ៉ូ ក្នុងរយៈពេល ២ ឆ្នាំខាងមុខដើម្បីពន្លឿន ការផ្លាស់ប្តូរទៅរកគំរូសេដ្ឋកិច្ច ដែលមិនប៉ះពាល់ដល់បរិស្ថាន ។

ថ្លែងទៅកាន់អង្គភាព ទទួលបន្ទុកកិច្ចការងារ ពីអាកាសធាតុហៅកាត់ថា CCC នៅក្នុងវិមាន Elysee លោក Macron បាននិយាយថារដ្ឋាភិបាល របស់ប្រទេសបារាំង នឹងមានទំនួលខុសត្រូវ ១០០ភាគរយ ទៅលើកញ្ចប់ថវិកា ១៥ពាន់ប៊ីលានអ៊ឺរ៉ូនេះ សម្រាប់រយៈពេល ២ឆ្នាំ ក្នុងការអនុវត្តប្រព័ន្ធអេកូឡូស៊ីថ្មី សម្រាប់សេដ្ឋកិច្ចជាតិ។

លោកប្រធានាធិបតី បានបន្តទៀតថា យើងត្រូវតែមានមហិច្ឆិតា សម្រាប់បរិស្ថានជាចំណុចស្នូល នៃគំរូផលិតភាពហើយផែនការ របស់យើងនឹងធ្វើឡើងតាមរយៈ ការវិនិយោគទៅលើសេវាដឹកជញ្ជូន ការជួសជុលលំនៅដ្ឋាន និងការបង្កើតថ្មីនៅក្នុងឧស្សាហកម្ម នាពេលអនាគតដែលយើង នឹងអាចប្រឈមមុខ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top