ព័ត៌មានអន្តរជាតិ

បារាំង បិទរោងចក្រ នុយក្លេអ៊ែរ ចាស់បំផុតមួយ របស់ខ្លួន


បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានសរសេរថារោងចក្រនុយក្លេអ៊ែរ របស់ប្រទេសបារាំងដែលមាន ឈ្មោះថា Fessenheim ត្រូវបានប្រកាសបិទជាផ្លូវការហើយ ក្រោយដំណើរការអស់រយៈពេល ជាង៤ទសវត្សមកហើយនោះ។

វាគឺជារោងចក្រដែលទទួលរងនូវការតវ៉ាប្រឆាំង អស់រយៈពេលជាច្រើនឆ្នាំមក ហើយចុងក្រោយនេះប៉ុន្តែ Fessenheim ដែលមានទីតាំង ស្ថិតនៅក្បែរព្រំដែននៃប្រទេស អាល្លឺម៉ង់និងស្វីសមួយនេះមានសមត្ថភាព ផលិតថាមពលដល់ ទៅ៧០ភាគរយនៃការប្រើប្រាស់ សរុបរបស់តំបន់ Alsace ។

ទោះបីជាយ៉ាងក្រោយពេលបិទរោងចក្រ នុយក្លេអ៊ែរដែលត្រូវបាន គេស្គាល់ថាជារោងចក្រនុយក្លេអ៊ែរដ៏ចាស់បំផុត របស់បារាំងមួយនេះនោះ វាកំពុងបានក្លាយទៅជាសំណួរថាតើអជ្ញាធរនឹងអាចបំពេញ ការផ្គត់ផ្គង់ដែល វាធ្លាប់ធ្វើបានយ៉ាង ដូចម្តេចហើយជាពិសេសចំពោះការបាត់បង់ ការងាររបស់ ពលរដ្ឋក្នុងតំបន់នោះផង។

រំលឹកដែរថាកាលពីពេលកន្លងមក ប្រទេសបារាំងបានបង្ហាញការប្តេជ្ញាចិត្ត យ៉ាងខ្លាំងក្លាក្នុងការកាត់បន្ថយការប្រើប្រាស់ រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសដោយ ក្នុងនោះខ្លួនមានផែនការក្នុងការបិទដំណើរការ រោងចក្រនុយក្លេអ៊ែរ សរុបឲ្យបាន១២កន្លែងត្រឹមឆ្នាំ២០៣៥៕

ប្រែសម្រួល៖ស៊ុនលី

To Top