ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ១៩នាក់ នៅក្នុងឧប្បត្តិហេតុផ្ទុះដ៏កក្រើក នៅគ្លីនិកមួយកន្លែង ក្នុងប្រទេសអ៊ីរ៉ង់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ថា លោក Jalal Maleki អ្នកនាំពាក្យ អង្គការពន្លត់ អគ្គីភ័យរបស់ក្រុងតេហរ៉ង់ បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន ១៩នាក់ បានស្លាប់ នៅក្នុង ករណីផ្ទុះដ៏កក្រើកនៅឯគ្លីនិកមួយកន្លែងស្ថិតនៅ ស្រុកភាគខាង ជើងនៃរដ្ឋធានីតេហរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារម្សិលមិញនេះ ។

លោក Maleki បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន IRNA បានឲ្យដឹងថា ១៥នាក់ក្នុងចំណោមអ្នកស្លាប់ ជាស្ត្រី និង៤នាក់ជាបុរស ។

គាត់បាននិយាយថា ការផ្ទុះនោះ គឺបង្កឲ្យមនុស្សចំនួន៦នាក់រងរបួស ។
គាត់បានឲ្យដឹងទៀតថា មនុស្ស២០នាក់កំពុងជាប់ក្នុង អគារនៅពេលផ្ទុះនោះដែរ ហើយត្រូវបានជួយសង្គ្រោះដោយក្រុមពន្លត់អគ្គីភ័យ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top