វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Robert O’Brien នៅថ្ងៃអង្គារម្សិលមិញនេះបានអំពាវនាវឱ្យប្រទេសកូរ៉េខាងជើង បញ្ឈប់ការបង្កហេតុ និងត្រឡប់ទៅរកកិច្ចពិភាក្សាវិញ។
ការអត្ថាធិប្បាយរបស់លោកកើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េដោយកំហឹងចំពោះខិត្តប័ណ្ណឃោសនាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលត្រូវបានបញ្ជូនដោយក្រុមអ្នករត់ចោលជួរ ប៉ុន្តែក្រោយមកបានផ្អាកផែនការចាត់វិធានការយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។
លោកបានលើកឡើងថាសហរដ្ឋអាមេរិកចង់ឃើញកូរ៉េខាងជើង សម្រេចបាននូវ“ អនាគតសេដ្ឋកិច្ចដ៏ភ្លឺស្វាង” ក្រោមការដឹកនាំរបស់មេដឹកនាំលោក គីម ជុងអ៊ុន ហើយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅតែប្តេជ្ញាចិត្ត“ រក្សាសន្តិភាព” នៅលើឧបទ្វីបកូរ៉េ៕ដោយ ឈូក បូរ៉ា
