យូអិន៖ លោកស្រី Rosemary DiCarlo អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការកសាងសន្ដិភាព និងនយោបាយ បានលើកឡើងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅតែមានសារសំខាន់ ចំពោះសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
លោកស្រីបានលើកឡើងថា “ផែនការសកម្មភាពរួម (JCPOA) ដែលអនុម័តដោយ (ក្រុមប្រឹក្សាសន្តិសុខ) ដំណោះស្រាយ ២២៣១ គឺជាសមិទ្ធិផលដ៏សំខាន់មួយនៃការទូត និងកិច្ចពិភាក្សាពហុភាគី។ វានៅតែមានសារសំខាន់ ចំពោះស្ថាបត្យកម្មមិនរីកសាយ អាវុធនុយក្លេអ៊ែរពិភពលោក និងដើម្បីសន្តិសុខក្នុងតំបន់ និងអន្តរជាតិ” ។
លោកស្រីបានបន្ថែមទៀតថា ដូច្នេះវាគួរឱ្យសោកស្តាយ ដែលអនាគតនៃកិច្ចព្រមព្រៀងនេះ ស្ថិតក្នុងភាពស្រពេចស្រពិល បន្ទាប់ពីការដកខ្លួន របស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនេះ និងការបញ្ច្រាស នូវការប្តេជ្ញាចិត្ត មួយចំនួនរបស់អ៊ីរ៉ង់៕ ដោយ៖ ឈូក បូរ៉ា