ព័ត៌មានអន្តរជាតិ

ចិន កំពុងពង្រីកការទាមទារទឹកដី ជាមួយឥណ្ឌា

បរទេស៖ ទូរទស្សន៍ឥណ្ឌា NDTV រាយការណ៍ថា កងកម្លាំងចិនបានពង្រឹង ការទាមទារទឹកដីរបស់ពួកគេ នៅតាមព្រំដែនឥណ្ឌា ដោយសរសេរឈ្មោះប្រទេស របស់ពួកគេ នៅលើដីមានជម្លោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា តួអក្សរចិនកុកងឺ ដែលបកប្រែថា “ ចិន” ត្រូវបានគេឃើញ នៅជាប់នឹងរូបភាពស្រមោល របស់ចិននៅច្រាំងទន្លេនៃបឹង Pangong Tso ។ អក្សរនេះត្រូវបានគេនិយាយថា មានទំហំធំណាស់ ដែលពួកគេត្រូវបានគេប្រទះឃើញ នៅក្នុងរូបភាពផ្កាយរណប។

Pangong Tso គឺជាបឹងដែលមាននៅខ្ពង់រាបទីបេ។ វាត្រូវបានកាត់ដោយបន្ទាត់ នៃការគ្រប់គ្រងជាក់ស្តែង ដែលជាខ្សែបន្ទាត់ខ័ណ្ឌសីមា ដែលបានបំបែកកងទ័ពឥណ្ឌានិងចិន ចាប់តាំងពីសង្គ្រាម ដែលពួកគេបានវាយលុក លើតំបន់នេះ ក្នុងឆ្នាំ ១៩៦២ ។ តំបន់ផ្នែកខាងលិចនៃបន្ទាត់ គឺជាចំណុចសំខាន់មួយ នៃភាពតានតឹងរវាងរដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top