ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បក្សកុម្មុយនិស្តចិន ដែលជាគណបក្សនយោបាយ ធំបំផុតលើពីភពលោកបានអបអរទទួល ថ្ងៃកំណើតគម្រប់ ៩៩ឆ្នាំរបស់ខ្លួន។ ពេលទើបបង្កើតឡើង គណបក្សនយោបាយនេះមានតែ សមាជិកបក្សជាង ៥០នាក់ ក្រោយពីបង្កើតឡើងគម្រប់ ៩៩ឆ្នាំ និងកាន់អំណាច 71ឆ្នាំមក ឥឡូវបក្សកុម្មុយនិស្តចិន មានសមាជិកបក្សជាង ៩០លាននាក់ គណបក្សនយោបាយនេះបានដឹកនាំ ប្រជាជនចិនរាប់រយលាននាក់ រួមចំណែកជាង ៣០ភាគរយដល់ កំណើនសេដ្ឋកិច្ច ពិភពលោកច្រើនឆ្នាំជាប់ៗ ដែលបានក្លាយទៅជា កម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើន សេដ្ឋកិច្ចពិភពលោក។
គណបក្សកុម្មុយនិស្តចិន ត្រូវបានអ្នកឡើងអ៊ីនធឺណេត ហៅយ៉ាងស្និទ្ធស្នាលថាជា “ក្រុមសហគ្រិនខ្លាំងបំផុត ក្នុងប្រវត្តិសាស្ត្រ” ។
ដោយប្រកាន់ខ្ជាប់នូវ គោលបំណងដើម និងបេសកកម្មដែលស្វែងរក សុភមង្គលឱ្យប្រជាជនចិន និងស្វែងរកការស្តារភាពរុងរឿង នៃប្រជាជាតិចិនឡើងវិញ បក្សកុម្មុយនិស្តចិន បានចាប់ផ្តើមដំណើរតស៊ូប្រយុទ្ធ យ៉ាងស្វិតស្វាញរបស់ខ្លួន។
“នៅតាមផ្លូវឆ្ពោះទៅរក ជីវភាពធូរធារបង្គួរ មិនអាចបន្សល់ទុកនូវ ម្នាក់ណាមួយឡើយ” លោកស៊ី ជីនភីង ធ្លាប់មានប្រសាសន៍អ៊ីចឹង ។
នាខែមិថុនា ឆ្នាំ១៩៧៨ បក្សកុម្មុយនិស្តចិន បានចាប់ផ្តើមកំណែទម្រង់ និងបើចំហនៅភូមិ Xiaogang ។ បច្ចុប្បន្ននេះ ក្នុងភូមិ Xiaogang ការធ្វើស្រែចំការបានប្រើគ្រឿងយន្ត អ្នកភូមិបើកអាហារដ្ឋានក្នុងផ្ទះ ដើម្បីទទួលភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី និងមានជីវភាពរស់នៅបានល្អបវរ។
ជាង ៤០ ឆ្នាំកន្លងមក បក្សកុម្មុយនិស្តចិនបាន ជួយប្រជាជនលើសពី ៧០០ លាននាក់ឱ្យចេញផុតពីភាពក្រីក្រដោយជោគជ័យ។ ដល់ដំណាច់ឆ្នាំ ២០២០ បក្សកុម្មុយនិស្តចិន នឹងធានាជាក់លាក់ឱ្យប្រជាជនក្រីក្រី នៅជនបទតាមស្តង់ដារ បច្ចុប្បន្នសម្រេចការបម្រះខ្លួន ចេញផុតពីភាពក្រីក្រទាំងស្រុង ។
លោក Salah Adly អគ្គលេខាធិការបក្សកុម្មុយនិស្ត អេហ្ស៊ីបបានវាយតម្លៃថា សមិទ្ធផលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ ប្រទេសចិនបានបង្ហាញថា បក្សកុម្មុយនិស្តចិនបាន បម្រើប្រជាជនគ្រប់ពេលវេលា។ បក្សកុម្មុយនិស្តចិន ជួយប្រជាជនចិន សម្រេចក្តីសុបិនរបស់ខ្លួន នេះហើយជាមូលហេតុដែលប្រជាជនចិន គាំទ្របក្សកុម្មុយនិស្តចិន៕
“ប្រជាជនជាចម្បង អាយុជីវិតជាចម្បង ដើម្បីការពារសុវត្ថិភាពអាយុជីវិត ថែរក្សាសុខភាពរបស់ប្រជាជន បក្សយើងហ៊ានបង់តម្លៃទាំងអស់ មិនថាខ្ពស់ដល់កម្រិតណាក៏ដោយ។”លោក ស៊ី ជីនភីង
ឆ្នាំ2020 ជំងឺកូវីដ19 ដែលបានផ្ទុះឡើងយ៉ាងខ្លាំង បាននាំមកនូវបញ្ហាប្រឈម និងការសាកល្បងដ៏តឹងរ៉ឹង។ ពិភពលោកទាំងមូលបានមើលឃើញថា បក្សកម្មុយនិស្តចិន បានដឹកនាំប្រជាជនចិនប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះ ដោយជោគជ័យ។ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លងនេះ បក្សកម្មុយនិស្តចិនបានអនុវត្តជាថ្មីនូវ ទស្សនៈរបស់បក្សស្តីពី “ការតម្កល់ទុកប្រជាជនជាចម្បង”។ អ្នកផងទាំងពួងបានឃើញ សមាជិកបក្សកម្មុយនិស្តចិន មួយចំនួនធំបន្តតស៊ូនៅជួរខាងមុខដើម្បី ប្រយុទ្ធផ្ទាល់ជាមួយវីរុសកូវីដ19 បានធ្វើឱ្យប្រជាជនចិនចំនួនជាង 1400 លាននាក់រំភើបចិត្តយ៉ាងខ្លាំង។
លោក Gennady Zyuganov ប្រធានគណកម្មាធិការមជ្ឈិម បក្សកម្មុយនិស្តរុស្ស៊ីបានវាយតម្លៃថា ក្រោមការដឹកនាំនៃបក្សកម្មុយនិស្តចិន ប្រជាជនចិនទទួលបាន សមិទ្ធផលសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19។ ថែមពីនេះទៀត ចិនបាននិងកំពុងខិតខំ ជួយប្រទេសដទៃប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដែលបានបង្ហាញនូវទស្សនៈ នៃការកសាងសហគមន៍រួម ជោគវាសនាតែមួយរបស់មនុស្សជាតិ។
រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ ជាយុទ្ធសាស្ត្រអភិវឌ្ឍ ដែលប្រទេសចិន ចែករំលែកកាលានុវត្តភាពនិងស្វែងរកការ អភិវឌ្ឍជាមួយពិភពលោក- លោកស៊ីជីនភីង
បក្សកុម្មុយនិស្តចិន ជាគណបក្សនយោបាយ ដែលខិតខំតស៊ូប្រយុទ្ធ ដើម្បីការរីកចម្រើនរបស់មនុស្សជាតិជាដរាបមក។ ប្រទេសចិនបានរួមបញ្ចូល ការអភិវឌ្ឍរបស់ខ្លួនទៅ ក្នុងចរន្តការអភិវឌ្ឍនៅទូទាំងពិភពលោក ហើយប្រកាន់ខ្ជាប់នូវទស្សនៈ សហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិ។
ក្រោមការគាំទ្រនៃ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅមហាដីគោកអាហ្វ្រិកបានពន្លឿង ល្បឿនឥតឈប់ឈរ។គិតរហូតដល់ឆ្នាំ២០១៩ គ្រួសារកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវបានពង្រីក ជាបន្តបន្ទាប់ព្រមនិងបង្កើតការងារជិត ៣សែនក្នុងតំបន់ ក៏ដូចជាំបានរួមចំណែកតម្រិះប្រាជ្ញា និងកម្លាំងសម្រប់ពិភពលោក ទប់ទល់នឹងការល្បងពិសោធន៍ បង្កើតកាលានុវត្តភាព និងពង្រឹងជំនឿចិត្ត។
លោក David Monyae ប្រធានមជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវអាហ្វ្រិក-ចិន របស់អាហ្វ្រិកខាងត្បូងបានវាយតម្លៃថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជារបស់ប្រទេសចិន ហើយក៏ជារបស់ពិភពលោក។
ត្រូវថែរក្សាអេកូបរិស្ថាន ដូចជាថែរក្សាភ្នែករបស់យើង–លោក ស៊ី ជីនភីង ថ្លែងថា
ក្នុងទសវត្សរ៍ទី៦០ សតវត្សរ៍មុន តំបន់ Saihanba នៃខេត្តហឺប៉ី ប្រទេសចិន ដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្ រពីទីក្រុងប៉េកាំងគឺជាវាលខ្សាច់។ សព្វថ្ងៃនេះ ទីនេះមានព្រៃសិប្បនិម្មិតធំបំផុតលើពិភពលោក ដែលមានទំហំផ្ទៃដី ៧,៧៤ម៉ឺនហិកតា។ ក្នុងរយៈពេល ៦០ឆ្នាំកន្លងមកក្រោមខិតខំប្រឹងប្រែង របស់អ្នកកសាងព្រៃឈី បីជំនាន់នៃប្រទេសចិន តំបន់Saihanbaបានប្តូរពីវាលខ្សាច់ទៅជាព្រៃឈី ហើយនិងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចពណ៌បៃតង នៅតំបន់ជុំវិញ។ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ពណ៌បៃតងនៅលើពិភពលោក មានកាន់តែច្រើន ក្នុងនោះ ការរួមចំណែកដាំដើមឈើដ៏សំខាន់ គឺមកពីប្រទេសចិន។
នាខែធ្នូ ឆ្នាំ២០១៧ ស្នងការដ្ឋានបរិស្ថាន នៃអង្គការសហប្រជាជាតិ បានប្រគល់រង្វាន់ “ឆ្មាំផែនដី” ឱ្យកសិដ្ឋានព្រៃឈើ Saihanba។
ថវិកាសាធារណៈជារបស់ជាតិ មិនអាចចំណាយផ្តេសផ្តាស អំណាចសាធារណៈគឺដើម្បីផលប្រយោជន៍ប្រជាជន មិនអាចប្រើប្រាស់ដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួនឯង-លោក ស៊ី ជីនភីង
បក្សកុម្មុយនិស្តចិន យកចិត្តទុកដាក់ខ្ពស់ ដល់ការលើកកម្ពស់ សមត្ថភាពរបស់ខ្លួនជាប់ជានិច្ច។
កាសែត New York Times បានចុះផ្សាយអត្ថបទថា ចលនាប្រឆាំងអំពើពុករលួយដែលដឹកនាំដោយលោក ស៊ី ជីនភីង បានធ្វើឱ្យប្រជាជនចិន កោតសរសើរជាទូទៅ។ លោកLeftion Peristeri អ្នកសារព័ត៌មាននីហ្សេរីយ៉ា បានកោតសរសើរខ្ពស់ ចំពោះការប្តេជ្ញាចិត្តក្នុងការប្រឆាំងអំពើពុករលួយ របស់បក្សកុម្មុយនិស្តចិន ដោយថ្លែងថា ដើម្បីគោលដៅដ៏អស្ចារ្យនិងវែងឆ្ងាយ បក្សកុម្មុយនិស្តចិន មិនខ្លាចការឈឺចាប់យ៉ាងនេះ។
សុភាសិតចិនមួម៉ាត់និយាយថា ទីចាប់ផ្តើមថ្មី វដ្តដ៏ឥតឈប់ឈរ រហូតដល់អនេកអនន្ត។ក្នុងឱកាសខួបកំណើតទី៩៩ នៃបក្សកុម្មុយនិស្តចិន សូមជូនពរបក្សកុម្មុយនិស្តចិនរក្សា
យុវភាពនិងកម្លាំង រស់វើកជាស្ថាពរ និងរីកចម្រើនទៅមុខឥតឈប់ឈរ ៕