បរទេស ៖ នៅថ្ងៃពុធនេះក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយថា លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានព្រមានក្រុមតាលីបង់ អាហ្វហ្គានីស្ថាន ប្រឆាំងនឹងការវាយប្រហារ ទៅលើជនជាតិ អាមេរិកណាម្នាក់ ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសដដែលនេះ បាននិយាយថា នៅក្នុងការខលសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ ជាមួយអ្នកតំណាងចរចា ខាងភាគីតាលីបង់ លោក Mullah Abdul Ghani Baradar លោក Pompeo បានបញ្ជាក់យ៉ាងច្បាស់ថា ការរំពឹងទុកសម្រាប់ពួកតាលីបង់ អាចបំពេញតាមការប្តេជ្ញាចិត្ត របស់ពួកគេ ដែលរួមមានការមិនវាយប្រហារ ជនជាតិអាមេរិកផង ។
លោក Pompeo ក្នុងនោះក៏បានលើកឡើង អំពីការអនុវត្តកិច្ច ព្រមព្រៀងថ្ងៃទី ២៩ ខែកុម្ភៈរវាងក្រុមតាលីបង់ និងសហរដ្ឋអាមេរិកផងដែរ ដើម្បីអាចចាប់ផ្តើមដកកងទ័ព ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលជាផ្នែកមួយ នៃការចរចា របស់ប្រធានាធិបតីដូណាល់ត្រាំ ក្នុងគោលបំណងធំបញ្ចប់សង្គ្រាម ដ៏យូរអង្វែងបំផុត របស់អាមេរិកនៅអាហ្គានីស្ថាន៕
ប្រែសម្រួល៖ស៊ុនលី