ព័ត៌មានអន្តរជាតិ

Trump អនុម័តផែនការ កាត់បន្ថយទ័ព ៩៥០០នាក់ ពីអាល្លឺម៉ង់

បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាយល់ព្រម លើផែនការដកកងកម្លាំងយោធា របស់អាមេរិកប្រមាណជា ៩៥០០នាក់ ពីមូលដ្ឋានទ័ព នៅក្នុងប្រទេសអាល្លឺម៉ង់។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយមន្ទីរប៉ង់តាហ្គោន ក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តនេះ មានគោលបំណងធំ ដើម្បីកាត់បន្ថយចំនួនកងទ័ពអាមេរិក បច្ចុប្បន្ននៅក្នុងប្រទេសអាល្លឺម៉ង ៣៤៥០០នាក់ មកត្រឹមតែ២៥០០០នាក់ ដោយលោក Trump កន្លងមកបាននិយាយថា អាល្លឺម៉ងមិនបានធ្វើការចែករំលែក ថវិកាគ្រប់គ្រាន់ សម្រាប់អង្គការណាតូ។

មន្ត្រីអ្នកនាំពាក្យរបស់ប៉ងតាហ្គោន ទោះបីជាយាងណា មិនបានផ្តល់ព័ត៌មានលំអិតទេ ថាតើកន្លែងណាដែលយោធាទាំងនោះ នឹងត្រូវយកទៅរក្សាទុក ឬពេលណា ដែលការដកទ័ពនោះ នឹងត្រូវកើតឡើងនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top