ព័ត៌មានអន្តរជាតិ

ឈីលី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ពី២៨ម៉ឺននាក់

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសឈីលី ត្រូវបានបញ្ជាក់ឲ្យដឹងថា មានពលរដ្ឋសរុបដែលឆ្លងជំងឺកូវីដ១៩កើនឡើង ដល់១៨២.០៤៣នាក់ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់៥.៧៥៣នាក់ បន្ទាប់ពីមានអ្នកជំងឺ ចំនួន៦៥នាក់បន្ថែមទៀត បានស្លាប់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្នុងអំឡុងពេល២៤ម៉ោង ដូចគ្នានេះដែរ អ្នកធ្វើតេស្តរកឃើញមាន ករណីឆ្លងជំងឺថ្មីចំនួន២.៦៥០នាក់ ក្នុងនោះរាប់បញ្ចូលទាំង អ្នកបង្ហាញរោគសញ្ញាមានចំនួន២.១៣៤នាក់ និងអ្នកមិនទាន់បង្ហាញ រោគសញ្ញាចំនួន៣០០នាក់ ។

បច្ចុប្បន្ននេះអ្នកជំងឺដែល គេចាត់ទុកថា ធ្ងន់ធ្ងរគឺមាន ចំនួន៣០.៨៤៨នាក់ និងទទួលបានការព្យាបាល នៅតាមមន្ទីរពេទ្យ ឬអ្នកដែលបានជាសះស្បើយ នៅក្នុងពេលដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៥១នាក់ ដែលបានប្រកាសឲ្យដឹង ដោយរដ្ឋាភិបាល ៕ប្រែសម្រួល ដោយ៖ ម៉ៅ បុប្ផាមករា

To Top