ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ប្រទេសជាង៦០ បំពានទណ្ឌកម្ម ជាមួយកូរ៉េខាងជើង កាលពីឆ្នាំមិញ

បរទេស៖ ប្រទេសចំនួន៦២ប្រទេស បានរំលោភបំពានទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងរយៈពេល១ឆ្នាំ នេះបើយោងតាមរបាយការណ៍មួយ ពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។

របាយការណ៍ ដែលចេញផ្សាយនៅថ្ងៃពុធ សប្ដាហ៍នេះនោះ បានលើកឡើង ពីការរំលោភបំពានចំនួន ជាង២៥០ករណី ចាប់ពីខែកុម្ភៈឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ ផ្អែកលើទិន្នន័យដែលចងក្រង ដោយគណៈអ្នកជំនាញ លើប្រទេសកូរ៉េខាងជើង របស់អង្គការសហប្រជាជាតិ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា របាយការណ៍របស់វិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិនេះ បានរកឃើញថា ប្រទេសចំនួន៩ មានជាប់ពាក់ព័ន្ធ ក្នុងការលក់អាវុធ និងសហប្រតិបត្តិការ ពាក់ព័ន្ធយោធាផ្សេងទៀត ជាមួយកូរ៉េខាងជើង ដែលរួមមានទាំងប្រទេសចិន អេហ្ស៊ីប អ៊ីរ៉ង់ និងប្រទេសស៊ីរីផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top