បរទេស៖ ប្រទេសចិន បានប្តេជ្ញាបន្តការចរចា ជាមួយអាស៊ាន ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានរំខាន ដោយជំងឺ កូវីដ១៩ ។
ប្រទេសចិននិងអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធ ដើម្បីអនុវត្តឱ្យបានពេញលេញ សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅក្នុងសមុទ្រចិនខាងត្បូង និងបន្តការចរចាស្តីពី COC ដែលមានប្រសិទ្ធិភាព។
ក្រសួងការបរទេសវៀតណាម បាននិយាយថា យ៉ាងណាក៏ដោយ ប្រទេសចិនមិនបានបង្ហាញ ពីពេលវេលាជាក់លាក់មួយ សម្រាប់ការបន្តកិច្ចពិភាក្សា COC ដែលកំពុងបន្តចាប់តាំងពីឆ្នាំ ២០០២ ដើម្បីបង្កើតច្បាប់ ដែលមានកាតព្វកិច្ចស្របច្បាប់ នៅក្នុងអ្វីដែលវៀតណាម ហៅថាសមុទ្រខាងកើត។
នៅក្នុងកិច្ចប្រជុំចុងក្រោយស្តីពី COC ដែលបានធ្វើឡើង នៅខែតុលាឆ្នាំ ២០១៩ នៅទីក្រុងដាឡាត់ ប្រទេសវៀតណាម ភាគីទាំងពីរ បានឯកភាពគ្នាត្រៀមរៀបចំ សម្រាប់ការអានសេចក្តីព្រាង COC លើកទី ២ ។
ប្រទេសចិននិងអាស៊ាន បានឯកភាពគ្នាកាលពីថ្ងៃពុធ ដើម្បីជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការ និងការកសាងទំនុកចិត្ត ដើម្បីធានា បាននូវបរិយាកាសសន្តិភាពសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់៕ ប្រែសម្រួលៈ ណៃ តុលា