ព័ត៌មានអន្តរជាតិ

វៀតណាម គាំទ្រចិន ចំពោះការអនុម័តច្បាប់សន្តិសុខថ្មី ទៅលើហុងកុង

ហាណូយ៖ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមគោរព និងគាំទ្រ គោលការណ៍ “ ប្រទេសមួយប្រព័ន្ធពីរ” ច្បាប់មូលដ្ឋានរដ្ឋបាលពិសេសហុងកុង និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចការហុងកុងគឺជាកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសចិន។ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោកស្រី ឡេធី ធូហាំង បាននិយាយអំពីច្បាប់ ដែលត្រូវបានអនុម័តថ្មីរបស់ប្រទេសចិន ស្តីពីការការពារសន្តិសុខជាតិ នៅក្នុង HKSAR ។

លោកស្រី ឡេធី ធូហាំង បាននិយាយទៀតថា ប្រទេសវៀតណាម យកចិត្តទុកដាក់ និងតាមដានស្ថានការណ៍នៅហុងកុង និងបានបញ្ជាក់យ៉ាងច្បាស់ នូវជំហររបស់ខ្លួន លើកិច្ចការហុងកុង ដោយបន្ថែមថា វៀតណាមសង្ឃឹមថា នឹងឃើញហុងកុងទទួលបានស្ថេរភាព និងវិបុលភាព៕ ប្រែសម្រួលៈ ណៃ តុលា

To Top