វ៉ាស៊ីនតោន៖ អ្នកជំនាញ សហរដ្ឋអាមេរិកបានឲ្យដឹងថា ពួកគេមិនច្រានចោលលទ្ធភាព នៃការជួបគ្នាលើកទី៤ រវាងប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មុនពេលការបោះឆ្នោត ប្រធានាធិបតីខែវិច្ឆិកា នៅសហរដ្ឋអាមេរិក។
និយាយអំពីកិច្ចប្រជុំ Trump-Kim មួយទៀតទទួលបានការ ចាប់អារម្មណ៍នៅ ក្នុងប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍នេះបន្ទាប់ពី លោកប្រធានាធិបតី មូន ជេអ៊ីន បានប្រាប់មេដឹកនាំសហភាពអឺរ៉ុបថា លោកនឹងធ្វើការដើម្បីធ្វើឱ្យមានរឿងមួយកើតឡើង មុនការបោះឆ្នោត នៅសហរដ្ឋអាមេរិក។
លោក ត្រាំ និងលោកគីម បានជួបគ្នាចុងក្រោយ នៅក្នុងតំបន់គ្មាន យោធានៅតាមព្រំដែនអន្តរកូរ៉េ ក្នុងខែមិថុនា ឆ្នាំ ២០១៩ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការរុះរើកម្មវិធីអាវុធ នុយក្លេអ៊ែរ របស់កូរ៉េខាងជើង ជាថ្នូរនឹងការផ្តល់សម្បទានរបស់សហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា