ព័ត៌មានអន្តរជាតិ

បទសម្ភាសន៍ ជាមួយ លោក ឯកអគ្គរដ្ឋទូតចិន Wang Wentian ស្តីពីអំពី ការបង្កើតច្បាប់ ការពារ សន្តិសុខជាតិ ក្នុងតំបន់ រដ្ឋបាលពិសេស ហុងកុង

១. នាថ្ងៃទី៣០ ខែមិថុនា ច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្រេចក្នុងកិច្ចប្រជុំសមាជិកអចិន្ត្រៃយ៍លើកទី២០ នៃសភាប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣។ សូមលោកមេត្តាជួយបកស្រាយបញ្ជាក់ពីចំណុចសំខាន់ៗនៃច្បាប់ខាងលើ។

មុនខួបអនុស្សាវរីយ៍លើកទី២៣ នៃការប្រគល់ហុងកុងមកកាន់ប្រទេសចិនវិញ ច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្រេច និងប្រកាសអនុម័តជាស្ថាពរ បានចាប់ផ្តើមដំណើរសាជាថ្មីនៃការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរលើទឹកដីហុងកុងប្រទេសចិន។  ក្នុងខ្លឹមសារនៃច្បាប់ខាងលើនេះបានបែងចែកជា៦ជំពូកដែលមាន៦៦មាត្រា ក្នុងចំណោមខ្លឹមសារដែលបានកំណត់ពីទំនួលខុសត្រូវដ៏ធំបំផុត និងចុងក្រោយបង្អស់របស់រដ្ឋាភិបាលមជ្ឈិមចិនជូនចំពោះសន្តិសុខជាតិ ក៏បានរក្សាយុត្តាធិការ និងសិទ្ធិអនុវត្តច្បាប់ចំពោះបទល្មើសដែលបានគំរាមកំហែងដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ។ ការិយាល័យការពារសន្តិសុខជាតិរបស់រដ្ឋាភិបាលមជ្ឈិមចិនប្រចាំហុងកុង គឺជាស្ថាប័នដែលចាត់តាំងដោយរដ្ឋាភិបាលមជ្ឈិមចិន ជាការតំណាងរដ្ឋាភិបាលមជ្ឈិមចិនក្នុងការបំពេញភារកិច្ចតាមច្បាប់ មានទំនួលខុសត្រូវក្នុងការធានាអនុវត្តច្បាប់ពាក់ព័ន្ធប្រកបដោយភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ការបង្កើតច្បាប់នេះឡើង សម្រាប់ចំណុចហានិភ័យដែលលេចធ្លោខ្លាំងក្នុងការការពារសន្តិសុខជាតិក្នុងតំបន់ហុងកុង ច្បាប់បានកំណត់គ្រប់គ្រងលើបទល្មើសទាំង៤មានដូចជា ការបំបែកបំបាក់ប្រទេសជាតិ ការផ្តួលរលំអំណាចរដ្ឋ សកម្មភាព          ភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេសឬខាងក្រៅគំរាមកំហែងដល់សន្តិសុខជាតិ និងមានការគ្រប់គ្រងដាក់ទោសទៅលើឧក្រិដ្ឋជនមួនចំនួនតូចផងដែរ។ ការបង្កើតច្បាប់ស្របជាមួយរដ្ឋធម្មនុញ្ញចិននិងច្បាប់មូលដ្ឋានហុងកុង ស្របជាមួយការកំណត់លើពិភពលោកនិងគោលការណ៍នីតិរដ្ឋ គោរពលើស្វ័យគ្រប់គ្រងកម្រិតខ្ពស់ក្នុងតំបន់រដ្ឋបាលពិសេស ធានាជូនជនរួមជាតិហុងកុងនូវសិទ្ធិនិងសេរីភាពតាមច្បាប់ អនុលោមតាមឆន្ទៈរបស់ប្រជាជន និងសមស្របជាមួយភាពជាក់ស្តែងក្នុងហុងកុង។ ច្បាប់នេះបានផ្តល់ជាគ្រឿងសម្គាល់នៃរដ្ឋធម្មនុញ្ញ និង សម្គាល់លើច្បាប់មូលដ្ឋានហុងកុងដ៏មានឥទ្ធិពលសម្រាប់ជំរុញការកសាងយន្តការប្រព័ន្ធ ដែលទាក់ទងជាមួយការការការពារសន្តិសុខជាតិក្នុងតំបន់       រដ្ឋបាលពិសេសហុងកុង និងពង្រឹងការអនុវត្តច្បាប់នៃកិច្ចការតុលាការក្នុងការការពារសន្តិសុខជាតិនៃតំបន់រដ្ឋបាលពិសេសហុងកុង។

២. តើលោកបកស្រាយយ៉ាងណាចំពោះគោលដៅ និងអត្ថន័យនៃច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់ រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនដែលទើបតែប្រកាសថ្មីៗនេះ?

ការបង្កើតច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋ       ប្រជាមានិតចិន គោលដៅចម្បងគឺការពារអធិបតេយ្យភាពជាតិ សន្តិសុខ អត្ថប្រយោជន៍នៃការអភិវឌ្ឍន៍ ធានាបានសុវត្ថិភាពយូរអង្វែង និងស្ថេរភាពវិបុលភាពរយៈវែងក្នុងទឹកដីហុងកុង ធានាបានការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរប្រកបដោយស្ថេរភាព ចំពោះការការពារអធិបតេយ្យភាព    សន្តិសុខ អត្ថប្រយោជន៍ការអភិវឌ្ឍ ដើម្បីធានាបានសុវត្ថិភាពយូរអង្វែង និងស្ថេរភាពវិបុលភាពរយៈវែងក្នុងទឹកដីហុងកុងដែលជាអត្ថន័យខ្លឹមសារដ៏សំខាន់និងជ្រាលជ្រៅបំផុត។

ជាច្រើនឆ្នាំកន្លងមកនេះ កម្លាំងខាងក្រៅដែលប្រឆាំនឹងប្រទេសចិន បានយកហុងកុង ចាត់ទុកជាឈ្នាន់សម្រាប់បង្កបញ្ហានៅក្នុងប្រទេសចិន។ នាឆ្នាំ២០១៩ សកម្មជនប្រឆាំងក្រៅនិងក្នុងប្រទេសបានយកព្រឹត្តិការណ៍វិសោធនកម្មនៃច្បាប់មួយជាលេស ញុះញង់បង្កជាសកម្មភាពហឹង្សាយ៉ាងធ្ងន់ក្នុងហុងកុង មធ្យោបាយរបស់ពួកគេកាន់តែប្លែកថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាទង្វើគួរឲ្យស្អប់ខ្ពើមបំផុត។ ជនរួមជាតិហុងកុងភាគច្រើនមានការលំបាកដែលមិនអាចពណ៌នារួច ការបញ្ឈប់សកម្មភាពហឹង្សានេះបានក្លាយជាក្តីប្រាថ្នារបស់សង្គមទាំងមូល។ ការប្រកាសច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ជាការឆ្លើយតបយ៉ាងទាន់ពេលវេលានូវការស្នើឡើងក្នុងសង្គមហុងកុង ក៏ជាការរារាំងដ៏ខ្លាំងក្លាសម្រាប់ជនឃុបឃិតមួយចំនួនតូច រឹតតែជាឧបករណ៍ច្បាប់រារាំងដ៏រឹងមាំសម្រាប់ការពារសន្តិសុខជាតិ ក៏រឹតតែជាវិធានការដ៏មានឥទ្ធិពលក្នុងការធានាស្ថេរភាពវិបុលភាព និងអត្ថប្រយោជន៍សិទ្ធិស្របច្បាប់របស់ជនរួមជាតិហុងកុង។

៣.ក្រោយពីការប្រកាសច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនរួច តើការប្រតិកម្មពីគ្រប់ភាគីយ៉ាងដូចម្តេចដែរ?

ក្រោយពីការប្រកាស ច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង                    នៃសាធារណរដ្ឋប្រជាមានិតចិនរួចក៏ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។ ក្រុមហ៊ុនបរទេសក្នុងហុងកុងជាច្រើនមានដូចជា ក្រុមហ៊ុនThe Hongkong and Shanghai Banking Corporation Limited, ក្រុមហ៊ុនStandard Chartered, ក្រុមហ៊ុនJardine Matheson ជាដើមសុទ្ធតែយល់ថា ការបង្កើតច្បាប់នេះឡើងនឹងអាចជួយឲ្យហុងកុងមានស្ថេរភាពឡើងវិញ។ តាមរបាយការណ៍ស្រាវជ្រាវដែលចេញដោយសភាពាណិជ្ជកម្មហុងកុងបានបង្ហាញថា ក្នុងចំណោមសហគ្រាស៤១៨ក្រុមហ៊ុនដែលបានទទួលបទ   សម្ភាស៍ មានចំនួន៧៥%យល់ថាច្បាប់សន្តិសុខជាតិនឹងជះឥទ្ធិពលជាវិជ្ជមានដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃឬនឹងមិនមានផលប៉ះពាល់អ្វីសោះឡើយ។ លោក Matthew Cheung ប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបានចាត់ទុកច្បាប់មួយនេះ ជាឧបករណ៍សង្កត់ដ៏សំខាន់នៃចំណុចរបត់ក្នុងហុងកុង។ លោកស្រី Carrie Lam ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងមានប្រសាសន៍ថា តាមរយៈគោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរ បានធ្វើឲ្យប្រព័ន្ធមូលធននិយម សេដ្ឋកិច្ចសេរី និងប្រព័ន្ធច្បាប់ដែលមានកេរ្តិ៍ឈ្មោះនៅតែមានលក្ខណៈពេញលេញដដែល ជួយជំរុញលំហូរ និងការចេញចូលសេរីនៃសាច់ប្រាក់ក្នុងតំបន់ហុងកុងយ៉ាងរលូន។ ច្បាប់នេះនឹងជួយដឹកនាំហុងកុងបន្តក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានសក្តានុពល ដែលសាកសមជាមួយកិត្តិនាមថា ត្បូងគុជនាលោកខាងកើត។ លោក Wong Kwok ប្រធានសហព័ន្ធសហជីពហុងកុង(Hong Kong Federation of Trade Unions)មានប្រសាសន៍ថា ខ្ញុំជឿជាក់ថាហុងកុងនឹងអាចជម្នះជាមួយភាពលំបាក និងចាប់ផ្ដើមដំណើរសាជាថ្មី មានភាពកាន់តែល្អប្រសើរដែលក្រោមការគាំទ្រដ៏មុតមាំរបស់មាតុភូមិចិន ជីវភាពរបស់ប្រជាជននឹងកាន់តែល្អប្រសើរ។ ជឿជាក់ថានេះក៏ជាសម្តីពិតរបស់ជនរួមជាតិហុងកុងគ្រប់ៗរូបដែលមានក្នុងក្រអៅបេះដូង។

ក្រោយពីការប្រកាសច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនរួច ដូចគ្នាជាមួយការស្វែងរកស្ថេរភាពនៃសន្តិភាពលើពិភពលោក ដែលជាក្តីប្រាថ្នារបស់ប្រជាជនគ្រប់រូប។ បច្ចុប្បន្ននេះ មានប្រទេសជាច្រើនដែលបានបង្ហាញពីការគាំទ្រចំពោះច្បាប់មួយនេះយ៉ាងច្បាស់លាស់មានដូចជាប្រទេសអ៊ីរ៉ង់ ឡាវ រ៉ុស្ស៊ី កម្ពុជា វៀតណាម វ៉េណេស៊ុយអេឡា ប៉ាគីស្ថាន កូរ៉េខាងជើង ស៊ែប៊ី ស៊ីរីនិងប្រទេសជាច្រើនទៀត។ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលបទសម្ភាសន៍ជាសារព័ត៌មានXINHUA ដោយលោកមានប្រសាសន៍ថា សភាប្រជាជនទូទាំងប្រទេសចិនបានសម្រេចបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ធានាបានសន្តិសុខ ស្ថេរភាព និងវិបុលភាពដែលជាលក្ខណៈដ៏ចាំបាច់បំផុត ហើយកម្ពុជាគាំទ្រទាំងស្រុងចំពោះការបង្កើតច្បាប់នេះឡើង។មន្រ្តីអចិន្រ្តៃយ៍តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលបានធ្វើឡើងកាលពីខែមិថុនាថា កម្ពុជាគាំទ្រគោលនយោបាយចិនតែមួយយ៉ាងមុតមាំ ការសម្រេចចិត្តបង្កើតច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនពិតជាសមស្របជាមួយរដ្ឋធម្មនុញ្ញចិន និង  ច្បាប់មូលដ្ឋានហុងកុង ហើយប្រទេសចិនក្នុងនាមជាប្រទេសអធិបតេយ្យភាពឯករាជ្យ មិនត្រូវមានកម្លាំងខាងក្រៅណាមកជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងនោះទេ។

៤. មានសារព័ត៌មានមួយចំនួនក្នុងហុងកុង និងប៉ែកបច្ចឹមប្រទេសបានលើកឡើង ទាក់ទងជាមួយការកំណត់នៃបទប្បញ្ញត្តិនៅក្នុងច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃ    សាធារណរដ្ឋប្រជាមានិតចិន ដែលស្តីអំពីការិយាល័យសន្តិសុខជាតិក្នុងហុងកុងបានអនុវត្តយុត្តាធិកា-រលើបទល្មើសគំរាមកំហែងដល់សន្តិសុខជាតិនៅក្នុងតំបន់រដ្ឋបាលពិសេស វាជាសកម្មភាពល្មើសជាមួយសិទ្ធិតុលាការឯករាជ្យ និងសិទ្ធិពិនិត្យសម្រេចរបស់តំបន់រដ្ឋបាលពិសេសហុងកុង ចំពោះបទបញ្ញត្តិនៃបទល្មើសញុះញង់ ជាការរំលោភបំពានលើសេរីភាពនៃការបញ្ចេញមតិ។ តើលោកមានយោបល់យ៉ាងណាដែរចំពោះលើកឡើងខាងលើនេះ?

ការលើកឡើងនេះជាការនិយាយប្រែពីសទៅខ្មៅ ពីខ្មៅទៅស បានផ្លាស់ប្តូររឿងពិតទាំងស្រុង។ សន្តិសុខជាតិសុទ្ធតែជាសិទ្ធិអំណាចនៃមជ្ឈិមកណ្ដាលរបស់ប្រទេសនានាលើពិភពលោក។ ចំពោះបទល្មើសគំរាមកំហែងសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង រដ្ឋាភិបាលមជ្ឈិមចិនមានសិទ្ធិគ្រប់គ្រងដោយផ្ទាល់។ ផ្អែកលើគោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរ និងការជឿទុកចិត្តទាំងស្រុងទៅលើតំបន់រដ្ឋបាលពិសេស និងការគោរពសិទ្ធិតុលាការឯករាជ្យនិងសិទ្ធិសម្រេចចុងក្រោយរបស់តំបន់រដ្ឋបាលពិសេសរដ្ឋាភិបាលមជ្ឈិមចិនប្រគល់សិទ្ធិគ្រប់គ្រងកិច្ចការមួយចំនួនធំដល់តំបន់ពិសេសនេះ តែក្នុងស្ថានភាពដ៏ពិសេសមួយចំនួនតូចក៏មានសិទ្ធិគ្រប់គ្រងដោយផ្ទាល់ចំពោះបទល្មើសដែលទាក់ទងជាមួយការគំរាមកំហែងដល់សន្តិសុខជាតិ ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរផ្តល់នូវការលំបាកដល់តំបន់  រដ្ឋបាលពិសេសហុងកុងក្នុងការដោះស្រាយ នេះបានបង្ហាញពីការអនុវត្តលើសិទ្ធិគ្រប់គ្រងក្នុងតំបន់     រដ្ឋបាលពិសេសរបស់រដ្ឋាភិបាលមជ្ឈិមចិន។ ក្រៅពីនេះ ហុងកុងជាតំបន់រដ្ឋបាលពិសេសដែលគ្រប់គ្រងដោយរដ្ឋាភិបាលមជ្ឈិមចិន សិទ្ធិគ្រប់គ្រងនៃតុលាការកើតចេញពីការផ្តល់ជូនរបស់សភាប្រជាជនទូទាំងប្រទេសចិនដោយតាមរយៈច្បាប់មូលដ្ឋានហុងកុង។បទបញ្ញត្តិនៃមាត្រា១៩ក្នុងច្បាប់មូល     ដ្ឋានហុងកុងបានចែងថា សិទ្ធិគ្រប់គ្រងនៃតុលាការក្នុងតំបន់រដ្ឋបាលពិសេសហុងកុងមានកំណត់ មិនអាចលើកឡើងពាក្យថា ត្រូវបានរំលោភបំពាន នោះទេ។

ទន្ទឹមនឹងនេះ ការបង្កើតច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានពិចារណាវាស់វែងយ៉ាងល្អិតល្អន់ពីសន្តិសុខជាតិ និងការធានាបាននូវសិទ្ធិមនុស្ស។ ក្នុងច្បាប់បានកំណត់យ៉ាងច្បាស់លាស់ថា ការការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋ-បាលពិសេសហុងកុង ត្រូវតែគោរពនិងការពារលើសិទ្ធិមនុស្សជាចាំបាច់ ការការពារជនរួមជាតិហុងកុងតាមច្បាប់ដោយផ្អែកលើច្បាប់មូលដ្ឋានហុងកុង និងសិទ្ធិសេរីភាពដែលមានក្នុងអនុសញ្ញាអន្តរជាតិរួមមាន ការបញ្ចេញមតិសារព័ត៌មាន ការបោះពុម្ពផ្សាយ ការបង្កើតជាសមាគមន៍ ការជួបជុំដោយសេរីជា ដើម។ ទន្ទឹមនឹងនេះ ច្បាប់អាចចាប់ផ្តើមពីគ្មានទោសជំរុញមកជាគោលការណ៍ កំណត់ធានាបានសិទ្ធិក្នុងការតវ៉ានិងសិទ្ធិដាក់ពាក្យបណ្ដឹងផ្សេងទៀតជូនដល់ជនសង្ស័យជនជាប់ចោទ និងអ្នកដែលបានចូលរួមដាក់ពាក្យបណ្ដឹងដោយតាមច្បាប់។ មួយវិញទៀត សេរីភាពក្នុងការបញ្ចេញមតិមិនមែនជាសិទ្ធិប្រកបដោយភាពដាច់ខាតទេ ចាំបាច់ណាស់ត្រូវកំណត់ដោយមិនមានការបំពានលើអត្ថប្រយោជន៍ជាតិ អត្ថប្រយោជន៍សាធារណៈ និងអត្ថប្រយោជន៍នៃសិទ្ធិបុគ្គល។ សម្តីញុះញង់មួយចំនួនដែលមិនមែនជាមតិផ្ទាល់ខ្លួនសុទ្ធសាធ កើតចេញពីបំណងចង់គំរាមកំហែងសង្គម វាលើសពីបរិវេណនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ច្បាប់ដែលមានក្នុងហុងកុង និងច្បាប់ផ្សេងទៀតក្នុងប្រទេសជាតិសុទ្ធមានចែងចំពោះទង្វើនៃបទល្មើសញុះញង់ នេះជាមធ្យោបាយក្នុងការអនុវត្តជាទូទៅលើឆាកអន្តរជាតិ។

ខ្ញុំសូមសង្កត់ធ្ងន់ថា បញ្ហាហុងកុងគឺជារឿងរ៉ាវផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ មិនអនុញ្ញាតមានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅណាឡើយ។ អ្នកនយោបាយ និងសារព័ត៌មាននៃប្រទេសមួយចំនួនធ្វើជាមើលមិនឃើញជាមួយចលនាប្រឆាំងការរើសអើងពូជសាសន៍ ដែលកាន់តែសម្ដែងកាន់តែមានបញ្ហាខ្លាំងក្នុងប្រទេសរបស់ខ្លួន បែរជាមកចង្អុលលិចចង្អុលកើតនឹងបញ្ហាហុងកុងប្រទេសចិនទៅវិញ នេះបានលេចចេញនូវមុខមាត់ក្លែងក្លាយ និងស្តង់ដារទ្វេនៃបញ្ហាសិទ្ធិមនុស្សដែលមានក្នុងប្រទេស  ខ្លួន។ យើងសូមណែនាំដល់ជនដែលពាក់ព័ន្ធមេត្តាបញ្ឈប់សកម្មភាពរជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតទៅ សូមយកស្មារតីរបស់ខ្លួនមកដោះស្រាយជាមួយបញ្ហាដែលមានក្នុងប្រទេសខ្លួន បើពុំដូចនេះទេប្រៀបដូចកំពុងតែជាន់កែងខ្លួនឯង។

៥. តើលោកមានការរំពឹងទុកយ៉ាងណាចំពោះប្រសិទ្ធភាពក្រោយពីបានប្រកាសច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិននេះរួច?

នៅពេលទទួលបានព័ត៌មានថាច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនទទួលបានការអនុម័តសម្រេច ក្រុមសកម្មជនបាតុករក្នុងហុងកុងបានចាកចេញពីក្រុមរបស់ពួកគេជាបន្តបន្ទាប់ ក្រុមDemosisto HongKong ក្រុមHongKong National Front និងក្រុមឯករាជ្យHongKongដទៃទៀតបានបំបែករំសាយនិងបានចាកចេញ។ នេះបានបង្ហាញពីកម្លាំងដ៏ខ្លាំងក្លានៃច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អត្ថន័យខ្លឹមសារចាំបាច់ ចំពោះការបំពេញបន្ថែមពីចំណុចខ្វះខាតនៃសន្តិសុខជាតិក្នុងហុងកុង និងការជួយហុងកុងវិលត្រឡប់ទៅកាន់សភាពដើមវិញក្នុងពេលឆាប់ៗនេះ មួយវិញទៀតក៏បានបកអាក្រាតនូវមុខមាត់ក្លែងក្លាយអាធ្មានិយម និងរូបរាងខ្លាំងតែសំបកក្រៅដែលជាការស្អប់ខ្ពើមនៃមហាជនទាំងឡាយរបស់ពួកបាតុករ។ ខ្ញុំជឿជាក់ថា ច្បាប់មួយនេះនឹងក្លាយជាចំណុចរបត់ដ៏សំខាន់ក្នុងការកែប្រែហុងកុងពីភាពរញ៉េរញ៉ៃមកជាមានសណ្ដាប់ធ្នាប់ និង ជាដំណើរវិវឌ្ឍន៍ដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ។ មានច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនប្រៀបដូចជាប្រព័ន្ធការពារ នាថ្ងៃអនាគតហុងកុងនឹងចាកចេញពីស្ថានភាពដ៏លំបាកជាមិនខាន នឹងចាប់ផ្តើមដំណើរសាជាថ្មី ដើម្បីភាពជោគជ័យនាពេលអនាគត៕  

中国驻柬大使王文天就香港国安立法接受采访

1. 6月30日,《中华人民共和国香港特别行政区维护国家安全法》由第十三届全国人民代表大会常务委员会第二十次会议正式通过。请您简要介绍一下该法重点内容。

香港回归祖国23周年纪念日前夕,《中华人民共和国香港特别行政区维护国家安全法》(以下简称“国安法”)获得通过并颁布实施,开启了香港“一国两制”实践的新征程。国安法共6章66条,其中规定中央政府对国家安全负有最大和最终的责任,保留对严重危害国家安全犯罪案件的管辖权和执法权;驻港国安公署是中央政府派出机构,代表中央政府依法履职,有责任确保有关法律执行到位、有效实施。香港国安立法针对的是香港维护国家安全最突出的风险点,法律规管的是分裂国家、颠覆国家政权、恐怖活动、勾结外国或者境外势力危害国家安全四类罪行,惩治的是极少数犯罪分子。立法符合中国宪法和基本法,符合国际通例和法治原则,充分尊重特区的高度自治,充分保障香港居民依法享有的权利和自由,顺应民心民意,符合香港实际。该法为推进香港特区维护国家安全相关制度机制建设、加强香港特区维护国家安全执法司法工作提供了有力的宪制依据和法律依据。

2. 如何解读出台国安法的目的和意义?

制定国安法,根本目的是维护国家主权、安全、发展利益,保障香港的长治久安和长期繁荣稳定,确保“一国两制”实践行稳致远,对于维护国家主权、安全、发展利益,确保香港长治久安和长期繁荣稳定,具有重大而深远的意义。

多年以来,外部反华势力始终将香港作为对中国内地进行颠覆渗透的桥头堡。2019年,内外敌对分子借“修例事件”在香港煽动起大规模暴力活动,手段不断升级,性质极为恶劣。绝大多数香港人苦不堪言,止暴制乱成为全社会普遍心声。国安法的出台,既是对香港社会主流诉求的及时回应,也是对少数阴谋分子的强烈震慑;既是维护国家安全的坚固法律屏障,也是保障香港社会繁荣稳定和广大市民合法权益的有力举措。

3. 国安法出台后各方反应如何?

国安法一经出台即获得各界支持。汇丰、渣打、怡和等在港外资集团纷纷表态,认为该项立法从长远而言能够为香港带来稳定。香港总商会一项调查显示,在418家受访企业中,75%的企业认为国安法会对日常业务营运产生正面影响或不会构成任何影响。香港特区政府政务司司长张建宗将国安法称作香港转折关头的“定海神针”。香港特区行政长官林郑月娥表示,根据“一国两制”原则,香港的资本主义制度、自由经济和信誉良好的法律制度依旧健全,资金自由流动、进出香港畅通无阻;国安法将引领香港继续作为国际金融中心蓬勃发展,重拾“东方之珠”的美誉。香港工联会理事长黄国表示:“我相信香港会踏平崎岖、重新出发,在国家的坚定支持下发展得越来越好,普罗大众的生活也会变得越来越好。”相信这也是绝大多数香港市民的共同心声。

国安法的出台,同样合乎全世界追求和平稳定人民的共同诉求。迄今已有包括伊朗、老挝、俄罗斯、柬埔寨、越南、委内瑞拉、巴基斯坦、朝鲜、塞尔维亚、叙利亚在内的多国明确表态支持国安法。柬埔寨副首相贺南洪日前接受新华社记者专访时表示,中国全国人大从国家层面建立健全香港特别行政区维护国家安全的法律制度和执行机制对保障香港的安全、稳定与繁荣至关重要,柬埔寨完全支持中国全国人大进行涉港国安立法。柬埔寨常驻联合国代表团在上月召开的联合国人权理事会第43次会议上表示,柬坚定支持一个中国原则,香港国安立法的决定符合中国《宪法》和香港基本法,是中国作为独立国家的主权,不容外部势力干涉。

4. 有部分香港和西方媒体指出,国安法中关于驻港国安公署对特区危害国家安全犯罪案件行使管辖权的规定侵犯了香港特区依据基本法享有的独立司法权和终审权,关于煽动罪行的规定侵犯了言论自由。请问您有何评价?

这种言论完全是颠倒黑白,本末倒置。国家安全在世界各国都属中央事权。对于香港特区危害国家安全的犯罪案件,中央本有权直接管辖。基于“一国两制”原则及对特区政府充分信任和对特区独立司法权和终审权的尊重,中央授权特区管辖绝大部分案件,但在极少数特定情形下有权对特区难以处理的危害国家安全的严重犯罪案件进行直接管辖,这是中央对特区行使全面管治权的重要体现。此外,香港是直辖于中央人民政府的特别行政区,其司法管辖权是源自全国人大通过香港基本法的授予。根据基本法第19条规定,香港特区的司法管辖权本身就是有限的,完全不存在“被侵犯”一说。

同时,国安法的制定充分考虑了国家安全和保障人权的平衡。法律明确规定,香港特区维护国家安全必须尊重和保障人权,依法维护香港居民根据基本法和有关国际公约享有的包括言论、新闻、出版、结社、集会自由等在内的各项权利和自由。同时法律还从无罪推定原则出发,明确规定保障犯罪嫌疑人、被告人及其他诉讼参与人依法享有的辩护权和其他诉讼权。另一方面,言论自由并非绝对性权利,需要以不侵犯国家利益、公共利益及他人权益为限。某些煽动性言论绝非单纯个人意见表达,而是出于危害社会的企图,已超出了言论自由的边界。香港原有法律及其他国家的法律中都对煽动罪做出了相关规定,这是一种国际通行做法。

在此我还想强调,香港事务纯属中国内政,不容任何外部势力干涉。某些国家政客和媒体对自身国内愈演愈烈的反种族歧视运动视而不见,反而对中国香港事务指手画脚,充分暴露了其在所谓人权问题上的虚伪面目和双重标准。奉劝有关人士及早停止干涉他国事务,集中精力解决国内矛盾,否则必将反噬己身。

5. 您对国安法出台后的成效有何预期?

国安法通过的消息一出,一众“港独”分子先后退出所属社团,“香港众志”、“香港民族阵线”等“港独”组织纷纷作鸟兽散,土崩瓦解。这一方面展现了国安法具有强大震慑力,对于补齐香港的国家安全“短板”、帮助香港早日重返正轨具有重要意义,另一方面也将“港独”分子虚伪自私、外强中干的丑恶面目赤裸裸地暴露在世人眼前。我相信,国安法将会成为香港由乱到治的重大转折点和“一国两制”实践进程中的重大里程碑。有了国安法的保驾护航,未来香港一定能够走出困境,重新出发,赢得未来。

To Top