ព័ត៌មានអន្តរជាតិ

អ្នកជំនាញធ្វើការ ស៊ើបអង្កេតឧប្បត្តិហេតុ នៅបរិវេណអគារនុយក្លេអ៊ែ Natanz របស់អ៊ីរ៉ង់

បរទេស៖ មន្ត្រីនាំពាក្យរបស់អង្គការ ថាមពលអាតូមិករបស់ប្រទេសអ៊ីរ៉ង់ លោក Behrouz Kamalvandi តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្នុងពេលថ្មីៗនេះថា អ្នកជំនាញកំពុងតែ ធ្វើការស៊ើបអង្កេតហេតុការណ៍ ដែលកើតឡើងមួយ នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅបរិវេណអគារនុយក្លេអ៊ែ Natanz របស់ប្រទេសអ៊ីរ៉ង់។ 

លោក  Behrouz Kamalvandi  បាននិយាយប្រាប់ថា ឧប្បត្តិហេតុនោះ បានធ្វើឲ្យខូចខាតដល់ខ្ទម កំពុងសាងសង់នៅបរិវេណអគារនោះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនមានអ្នករងគ្រោះ ពីហេតុការណ៍នេះ ឬក៏មានការប៉ះពាល់ដល់សកម្មភាពបច្ចុប្បន្នណាមួយនៅបរិវេណ អគារនុយក្លេអ៊ែនោះទេ។ 

ចំណែកអ្នកនាំពាក្យរបស់អង្គកា រថាមពលអាតូមិកអ៊ីរ៉ង់រូបនោះ ក៏បាននិយាយបន្ថែមទៀតផងដែរថា ក្រុមអ្នកជំនាញ  នាពេលបច្ចុប្បន្ននេះ កំពុងតែនៅកន្លែងកើតហេតុ ធ្វើការស៊ើបអង្កេតពីមូលហេតុ បង្កឲ្យមានឧប្បតិ្តហេតុនោះ និងធ្វើការវាយតម្លៃលើការខូចខាតនានា៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top