ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ឺរ៉ុប និងអាល្លឺម៉ង់ ជួបគ្នាពិភាក្សា លើបញ្ហា ថវិកា សង្គ្រោះបន្ទាន់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធាននៃវិទ្យាស្ថានសហភាពអ៊ឺរ៉ុបចំនួន៣រូបនឹង ត្រូវជួបគ្នាជាមួយ នឹងអធិកាបតីលោកស្រី Angela Merkel នៅសប្តាហ៍នេះដើម្បីពិភាក្សាអំពី បញ្ហាដ៏ស្មុគស្មាញ ដែលកំពុងកើតឡើងនៅក្នុងប្លុកនេះនិងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមាន ភាពរស់រវើកឡើងវិញ តាមរយៈការបន្ថយបំណុល។

ប្រធានសហភាពអ៊ឺរ៉ុបលោក Ursula von der Leyen បានធ្វើការផ្ញើលិខិត អញ្ជើញ David Sassoli ប្រធាននៃសភាអ៊ឺរ៉ុបលោក Charles Michel បន្រធាននៃក្រុមប្រឹក្សាអ៊ឺរ៉ុបនិងលោកស្រី Merkel ក្នុងនាមជាប្រធានក្រុមប្រឹក្សា បន្ទាប់ដើម្បីជួបប្រជុំគ្នានាថ្ងៃទី៨ខែកក្កដាដើម្បីដំណើរការកិច្ចពិភាក្សាប្រមូលឲ្យបានថវិកា សង្គ្រោះបន្ទាន់មួយសម្រាប់ប្លុក។

ថវិកានេះនឹងត្រូវរ៉ៃអង្គាសឡើងតាមរយៈ ការបរិច្ចាគធនធានផ្ទាល់ខ្លួនជា បណ្តោះអាសន្នក្នុងទំហំ២ភាគរយនៃប្រាក់ចំណូលជាតិ សរុបរបស់ សមាជិតសហភាពអឺរ៉ុបដែលនឹងអាចអនុញ្ញាតឱ្យគណៈកម្មការអាច ធ្វើការកំចីប្រាក់ទាំងនោះ នៅលើទីផ្សារហិរញ្ញវត្ថុចំណែកឯពន្ធថ្មីមួយចំនួនក៏នឹងត្រូវបានណែនាំ ផងដែរ ដើម្បីជួយគ្របដណ្តប់ លើការទូទាត់៕

ប្រែសម្រួល៖ស៊ុនលី

To Top