សេអ៊ូល៖ រដ្ឋសភាកូរ៉េខាងត្បូង បានអនុម័តថវិកាចំនួន ៣៥,១ ពាន់ពាន់លានវ៉ុន (២៩,៣ ពាន់លានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃមេរោគថ្មីដែល កំពុងបន្តកើតមាននៅទីនោះ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ពីការរាតត្បាតដោយជំងឺនេះ។
ថវិកាឆ្លើយតបបន្ថែមនៃជំងឺកូវីដ-១៩ ត្រូវបានអនុម័តនៅក្នុងសម័យប្រជុំ ពេញអង្គរបស់អង្គជំនុំជម្រះ ដោយមានការគាំទ្រពីសមាជិកចំនួន ១៧៩ នាក់ក្នុងចំណោមសមាជិកសភា ១៨៧នាក់ ដែលមានវត្តមានសម្រាប់ការបោះឆ្នោត។ ថវិកាដែលបានអនុម័តមានចំនួន ២០០ពាន់លានវ៉ុន តិចជាងអ្វីដែលរដ្ឋាភិបាល បានស្នើទៅអង្គជំនុំជម្រះ នៅដើមខែមិថុនា។
ការអនុម័តរដ្ឋសភាជាថវិកា ពិសេសត្រូវបានដឹកនាំ ដោយគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច បើទោះបីជាមានការធ្វើពហិការ ពីសំណាក់គណបក្ស United Party (UFP) ដែលជាគណបក្សប្រឆាំងដ៏សំខាន់ ដែលបានចោទប្រកាន់ គណបក្សកាន់អំណាចថាបានបង្កើតថវិកា តាមរបៀបមិនច្បាស់ក៏ដោយ ៕
ដោយ ឈូក បូរ៉ា