ព័ត៌មានអន្តរជាតិ

ចិន តែងតាំងមនុស្សបក្ស ឲ្យត្រួតពិនិត្យ មើលច្បាប់សន្តិសុខថ្មី

បរទេស៖ មន្ត្រីរដ្ឋាភិបាលចិន តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់អះអាងនៅពេលថ្មីៗនេះថា ទើបបានតែងតាំងមន្ត្រីបក្សមួយរូប គឺលោក Zheng Yanxiong ឲ្យដឹងនាំទីភ្នាក់ងារសន្តិសុខថ្មីរបស់ខ្លួន និងអនុវត្តច្បាប់សន្តិសុខជាតិ។ 

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា  លោក Zheng Yanxiong គឺមានកិត្តិស័ព្ទល្បីល្បាញនៅក្នុងប្រទេសចិន សម្រាប់តួនាទីរបស់លោក ក្នុងកិច្ចចរចាដោះស្រាយជាមួយអ្នកតវ៉ាជុំវិញជម្លោះដីធ្លី នៅទីក្រុងវូហាន ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីឆ្នាំ២០១១។ 

គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ត្រួតពិនិត្យមើលដោយទីភ្នាក់ងារមួយ ដែលរាយការណ៍ដោយត្រង់ទៅឲ្យទីក្រុងប៉េកាំងនោះ គឺផ្តោតគោលដៅលើការញុះញង់ បំបះបំបោរ និងអំពើភេរវកម្ម ជាមួយនឹងការដាក់ពិន័យធ្ងន់ធ្ងរ ដែលអាចទាំងដាក់ពន្ធនាគារអស់មួយជីវិតផងដែរ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top