ព័ត៌មានអន្តរជាតិ

អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះ ទៅដែនសមុទ្រចិន ខាងត្បូង ក្នុងអំឡុងសមយុទ្ធចិន

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាផ្ទុកយន្តហោះពីរគ្រឿង កំពុងតែធ្វើសមយុទ្ធយោធា នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង នៅថ្ងៃសៅរ៍នេះ ស្របពេលដែលប្រទេសចិន ក៏ធ្វើសមយុទ្ធយោធា ដែលត្រូវមន្ទីរបញ្ចកោណនិងប្រទេសជិតខាងនានារិះគន់ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា “នាវាផ្ទុកយន្តហោះ USS Nimitz និងនាវាផ្ទុកយន្តហោះ USS Ronald Reagan កំពុងតែបំពេញប្រតិបត្តិការ និងសមយុទ្ធ នៅដែនសមុទ្រចិនខាងត្បូង ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរីនិងបើកចំហ”។ 

គួរបញ្ជាក់ថា ប្រទេសចិននិងសហរដ្ឋអាមេរិក បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ចំពោះការបង្កភាពតានតឹង នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនោះ ស្របពេលមានចំណងមិត្តភាពជាប់គាំង ជុំវិញរឿងរ៉ាវគ្រប់យ៉ាង ចាប់តាំងពីបញ្ហាមេរោគកូរ៉ូណាថ្មី បញ្ហាពាណិជ្ជកម្ម រហូតដល់បញ្ហាហុងកុង៕ 

To Top