ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនអ្នកការទូតនុយក្លេអ៊ែរ ទៅកូរ៉េខាងត្បូង ជប៉ុន ខណៈកិច្ចចរចាកំពុងជាប់គាំង

វ៉ាស៊ីនតោន៖ ប្រភពការទូតបានឲ្យដឹងថា ប្រេសិតកំពូលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង នឹងធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន នៅសប្តាហ៍ក្រោយ ចំពេលកិច្ចចរចា ការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវបានជាប់គាំង។

យោងតាមប្រភពដដែល អនុរដ្ឋលេខាធិការ លោក Stephen Biegun នឹងជួបជាមួយមន្រ្តី នៅទីក្រុងសេអ៊ូល នៅដើមសប្តាហ៍ក្រោយនេះ ប្រហែលជាថ្ងៃអង្គារ ហើយចំណាយពេល ៣ថ្ងៃនៅទីនោះ មុនពេលចាកចេញទៅទីក្រុងតូក្យូ។

ប្រភពបានបន្ថែមទៀតថា “ លោក Stephen Biegun អាចនឹងត្រូវបានអមដំណើរ ដោយដំណើរទស្សនកិច្ចនេះ ដោយលោក Allison Hooker ដែលជានាយកជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់កិច្ចការអាស៊ី នៅសេតវិមាន”៕ ដោយ៖ ឈូក បូរ៉ា

To Top