ព័ត៌មានអន្តរជាតិ

ចិន ធ្វើការសាកល្បងយន្តហោះ ដឹកអ្នកដំណើរប្រភេទធំ C919 ឲ្យហោះហើរ ក្នុងកម្រិតសីតុណ្ហភាពខ្ពស់

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ថា ចិន បានសាកល្បងយន្តហោះ ដឹកអ្នកដំណើរប្រភេទធំ C919 ដែលអាចឲ្យហោះហើរ ក្នុងកម្រិតសីតុណ្ហភាពខ្ពស់ ។

នៅក្រុង Turpan ដែលជាដឹងថា ជាដែនដីរងការបំផ្លាញ ដោយអគ្គិភ័យ នៅភាគខាងពាយ័ព្យ នៃប្រទេសចិន ដែលជាតំបន់ស្វ័យយ័ត Xinjiang Uygur ត្រូវបានក្រុមអ្នកជំនាញ ដាក់ឲ្យដំណើរការ សាកល្បងការហោះហើរ សម្រាប់យន្តហោះ ដឹកអ្នកដំណើរប្រភទេធំ ដែលមានឈ្មោះថា C919 ដែលវាស់ស្ទង់អំពីកម្រិត នៃការហោះហើរក្នុងរលកបរិយាកាស ដែលមានសីតុណ្ហភាពខ្ពស់ ។

យ៉ាងណាមិញ ការសាកល្បង មិនទាន់បង្ហាញច្បាស់ថា យន្តហោះប្រភេទនេះ ដែលចិនបានផលិតឡើង ក្នុងបំណងដឹកអ្នកដំណើរ បានច្រើននាក់ មិនទាន់ដឹងច្បាស់ថា អាចហោះក្នុងកម្រិតខ្ពស់ ដែលមានសីតុណ្ណភាព បែបណានោះទេ ។

យន្តហោះប្រភេទថ្មីនេះ ត្រូវបានគេដឹងថា យកគំរូតាមប្រភេទយន្តហោះ របស់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus ដែលផលិតឡើង ដោយប្រទេសចិនផ្ទាល់ ។ សមត្ថភាពរបស់យន្តហោះ C919 អាចដឹកមនុស្សបានរហូតដល់ ១៦៨នាក់ និងហោះក្នុងរយៈចម្ងាយ បានជាង៥ពាន់គីឡូម៉ែត្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top