ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ងាកទៅពង្រឹង ទំនាក់ទំនងយុទ្ធសាស្រ្ត ជាមួយវេណេ ស៊ុយអេឡា

តេអេរ៉ង់ ៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានអំពាវនាវ ឱ្យលើកកម្ពស់ទំនាក់ទំនង ជាយុទ្ធសាស្ត្ររវាង អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ខណៈកំពុងតានតឹង កាន់តែខ្លាំងឡើង ជាមួយអាមេរិក។

លោក Rouhani បានធ្វើការកត់សម្គាល់ នៅក្នុងសារអបអរសាទរ ដល់ប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងទិវាឯករាជ្យ របស់វេណេស៊ុយអេឡា។

ប្រធានាធិបតីអ៊ីរ៉ង់ បានជំរុញការបង្កើន ចំណងមិត្តភាព ជាមួយបងប្អូននៅអាមេរិកឡាទីន ដោយសម្តែងក្តីសង្ឃឹមថា វ៉េណេស៊ុយអេឡា នឹងជំនះបញ្ហា ដែលបង្កឡើង ដោយសត្រូវរបស់ខ្លួន តាមរយៈ“ ការតស៊ូ” ។

ផ្ទាំងពាណិជ្ជកម្ម

ថ្មីៗនេះអ៊ីរ៉ង់បានបញ្ជូនឥន្ធនៈ ជាច្រើនទៅប្រទេសវ៉េណេស៊ុយអេឡា ដែលស្រេកឃ្លានផ្នែក ថាមពល របស់ប្រទេសនេះ នៅពេលមានការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក៕

ដោយ ឈូក បូរ៉ា

To Top