តេអេរ៉ង់៖ គេហទំព័រព័ត៌មាន Eghtesad Online បានរាយការណ៍ថា ទំហំពាណិជ្ជកម្មរបស់អ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក មានចំនួន ២០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ ខែដំបូង នៃឆ្នាំ ២០២០ ពោលគឺមានការធ្លាក់ចុះ ជាងពាក់កណ្ដាល។
យោងតាមរបាយការណ៍ បានឱ្យដឹងថា តួលេខនេះមានការធ្លាក់ចុះ ៥១.១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ។ ការនាំចូលរបស់អ៊ីរ៉ង់ ពីសហរដ្ឋអាមេរិកមានចំនួន ១៧,១ លានដុល្លារ ក្នុងរយៈពេលដូចគ្នា។
ប្រទេសអ៊ីរ៉ង់ – សហរដ្ឋអាមេរិក មានទំហំពាណិជ្ជកម្ម ចំនួន ៧៤,៥ លានដុល្លារ ក្នុងឆ្នាំ ២០១៩ ហើយបានចុះបញ្ជីធ្លាក់ចុះ ៨៤,៩៧ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង ១៥៥ ភាគរយពីឆ្នាំ ២០១៧។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងថាមពល របស់សហរដ្ឋអាមេរិក ទៅលើអ៊ីរ៉ង់ នៅចុងឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគី បានធ្លាក់ចុះយ៉ាងខ្លាំង៕ ដោយ៖ ឈូក បូរ៉ា