ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីឡាវ បានក្លាយជាមេដឹកនាំ​ រដ្ឋបរទេសដំបូងគេ ដែលធ្វើទស្សនកិច្ច នៅវៀតណាម ចាប់តាំងពីការ រាតត្បាតជំងឺកូវីដ

បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក និងសមភាគីឡាវ លោកថងលូន ស៊ីស៊ូលីត កាលពីថ្ងៃអាទិត្យបានផ្លាស់ប្តូរ ព័ត៌មាននិងបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរាតត្បាតកូវីដ១៩ ក៏ដូចជាវិធានការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផ្សេងៗនៅក្នុងរយៈពេល ក្រោយការរាតត្បាត។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីឡាវ លោកថងលូនស៊ីស៊ូលីត កំពុងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ទៅវៀតណាម នៅថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ តាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីវៀតណាម ដែលបានក្លាយជាមេដឹកនាំរដ្ឋបរទេសដំបូង គេដែលបានធ្វើទស្សនកិច្ចនៅវៀតណាម ចាប់តាំងពីការរាតត្បាត របស់ជំងឺកូវីដ១៩។

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងបរិបទ ដែលប្រទេសទាំងពីរមានការរាតត្បាតរាតត្បាត និងទន្ទឹងរងចាំកិច្ចសហប្រតិបត្តិការនៃការព្យាបាលជាសះស្បើយឡើងវិញជំងឺកូវីដ១៩ ។

ខណៈពេលដែលវៀតណាម បានកត់ត្រាជិត ៣ ខែដោយគ្មានការចម្លង នៅក្នុងសហគមន៍ចំពោះមេរោគកូវីដ ១៩ រដ្ឋាភិបាលឡាវបានប្រកាស ជ័យជម្នះលើការរាតត្បាត នៅដំណាក់កាលដំបូង។ ប្រទេសឡាវបានកត់ត្រារយៈពេលជាងបីខែដោយគ្មាន ការឆ្លងសហគមន៍ហើយបច្ចុប្បន្ន មិនមានករណីវិជ្ជមានទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top