Fukuoka៖ ចំនួនអ្នកស្លាប់ដោយសារ ជំនន់ទឹកភ្លៀងនៅភាគនិរតី នៃប្រទេសជប៉ុន បានកើនឡើងដល់ ៥២ នាក់ នៅថ្ងៃអង្គារ ដោយសារតំបន់រងគ្រោះ ដោយគ្រោះមហន្តរាយ បានពង្រីកដល់តំបន់ ភាគខាងជើងនៃកោះ Kyushu ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីអាយុ ៨៧ ឆ្នាំម្នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់នៅ Omuta ខេត្ត Fukuoka ភាគខាងជើង ទីក្រុង Kyushu បន្ទាប់ពីត្រូវបានគេរកឃើញ នៅផ្ទះរបស់គាត់ត្រូវបានទឹកជន់លិច ខណៈដែលមជ្ឈមណ្ឌល ជម្លៀសចំនួនពីរនៅក្នុងទីក្រុង មានផ្ទុកមនុស្សជាង ២០០ នាក់ នៅព្រឹកថ្ងៃអង្គារ ត្រូវបានជន់លិច។
នៅកណ្តាលនៃ Kyushu ខេត្ត Kumamoto រងការវាយប្រហារដោយព្យុះភ្លៀង កាលពីថ្ងៃសៅរ៍ មកទល់ពេលនេះមានមនុស្ស ៥១ នាក់ត្រូវបានប្រកាសថា ស្លាប់ហើយ ២ នាក់ទៀត សង្ស័យស្លាប់ និង ១១ នាក់ទៀតបាត់ខ្លួន។
បុរសចំណាស់ម្នាក់និងស្ត្រីម្នាក់ ត្រូវបានគេអះអាងថា បានស្លាប់កាលពីថ្ងៃអង្គារនៅឯខេត្ត បន្ទាប់ពីពួកគេទាំងពីរ ត្រូវបានគេរកឃើញនៅក្នុង រថយន្តមួយដែលបានរអិលចូល ទៅក្នុងវាលស្រែលិចទឹកនៅ Yamaga ៕
ប្រែសម្រួលៈ ណៃ តុលា