បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសប្រេស៊ីលលោក Jair Bolsonaro បានធ្វើការតេស្តស្វែងរកកូវីដ១៩ ជាលើកទី៤ របស់គាត់កាលពីថ្ងៃម្សិលមិញនេះ។
ទោះបីជាយ៉ាងណាក្តី មកត្រឹមរសៀលថ្ងៃអង្គារនេះ លទ្ធផលនឹងត្រូវបាន ប្រកាសប៉ុន្តែមុននេះលោក Bolsonaro បានបញ្ជាក់ប្រាប់ទៅកាន់ ក្រុមអ្នកគាំទ្ររបស់ខ្លួនថា អ្វីៗនឹងល្អដូចធម្មតាទាំងអស់។
គួរបញ្ជាក់ដែរថា កន្លងមកលោកប្រធានាធិបតី ធ្លាប់បានអះអាងការធ្វើតេស្ត របស់គាត់ទាំង ៣ដងចុងក្រោយ គឺសុទ្ធតែមានលទ្ធផលអវិជ្ជមាន ទាំងអស់ប៉ុន្តែលោកមិនបានបង្ហាញ ភស្តុតាងណាឲ្យបានច្បាស់នោះទេ ៕
ប្រែសម្រួល៖ ស៊ុន លី
