ព័ត៌មានអន្តរជាតិ

ខ្សែរថភ្លើង ដំបូងបង្អស់ធ្វើដំណើរផ្ទាល់ ពីទីក្រុងវូហាន ប្រទេសចិន ទៅដល់អ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា រថភ្លើងខ្សែទី១ ដោយផ្ទាល់ ដែលធ្វើដំណើរចាកចេញ ពីទីក្រុងវូហាន ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមិថុនាបានធ្វើដំណើរ ដោយជោគជ័យមកដល់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ហើយនៅថ្ងៃនេះ។

អគ្គរដ្ឋទូតនៃប្រទេសចិន ប្រចាំនៅអ៊ុយក្រែន លោក Fan Xianrong នៅថ្ងៃនេះ បាននិយាយថា៖ ពេលនេះគឺជាព្រឹត្តិការណ៍ ដ៏អស្ចារ្យនិងមានសារសំខានបំផុត សម្រាប់ទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសអ៊ុយក្រែន ដែលនេះមានន័យថា ការងារកិច្ចសហប្រតិបត្តិការ ដើម្បីផែនការផ្លូវមួយរបស់ចិន Belt and Roadនោះ កាន់តែមានភាពរលូន នាពេលខាងមុខ។

គួរឲ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងទទួលបន្ទុក កិច្ចការងារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Vladyslav Kryklii ដែលបានចូលរួមក្នុងពិធីផងដែរនោះ បាននិយាយថា នេះជោគជ័យលើកនេះ នឹងក្លាយទៅ ជាជំហានដំបូង នៃការដឹកជញ្ជូនកុងតឺន័រជាប្រចាំ ពីប្រទេសចិនទៅអ៊ុយក្រែន នាពេលអនាគត៕

ប្រែសម្រួល៖ស៊ុនលី

To Top