ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវឲ្យ សហគមន៍អន្ដតជាតិ រក្សាសន្ទុះប្រយុទ្ធប្រឆាំង នឹងភេរវកម្ម

យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានអំពាវនាវដល់សហគមន៍ អន្តរជាតិឱ្យរក្សាសន្ទុះក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោកអគ្គលេខាធិការ បានឲ្យដឹងនៅពេលបើកកិច្ចប្រជុំនិម្មិតថា “យើងចាំបាច់ត្រូវរក្សាសន្ទុះក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះរួមបញ្ចូលការបន្តវិនិយោគ លើសមត្ថភាពជាតិប្រឆាំង ភេរវកម្មថ្នាក់តំបន់ និងពិភពលោកជាពិសេស សម្រាប់ប្រទេសដែល ត្រូវការជំនួយបំផុត” ។

សប្តាហ៍ប្រឆាំងភេរវកម្ម របស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១០ ខែកក្កដា និងត្រូវបានកោះប្រជុំក្រោមប្រធានបទ “យុទ្ធសាស្ត្រប្រឈម និងជាក់ស្តែងនៃការប្រឆាំងនឹង អំពើភេរវកម្មនៅក្នុង បរិស្ថានរាតត្បាតសកល” ។

លោកអគ្គលេខាធិការ បានបន្ថែមទៀតថា “យើងត្រូវតាមដានយ៉ាងដិតដល់ នូវការវិវត្តនៃការគំរាមកំហែងភេរវកម្ម និងនិន្នាការវិវឌ្ឍ និងមានភាពច្នៃប្រឌិតនៅក្នុង ការឆ្លើយតបរបស់យើង” ៕

ដោយ ឈូក បូរ៉ា

To Top