ព័ត៌មានអន្តរជាតិ

ភាគីអាមេរិក-កូរ៉េខាងត្បូង គ្រោងជួបគ្នាពិភាក្សា ស្ដីពីភាពជាប់គាំង នុយក្លេអ៊ែរនៅថ្ងៃនេះ

សេអ៊ូល ៖ អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Stephen Biegun គ្រោងនឹង ជួបជាមួយមន្ត្រី ជាន់ខ្ពស់ទីក្រុងសេអ៊ូល នៅថ្ងៃពុធ ដើម្បីរិះរកវិធី ដើម្បីស្តារកិច្ចចរចា នុយក្លេអ៊ែរ ដែលបានជាប់គាំង ជាមួយកូរ៉េខាងជើង បើទោះបីជាទីក្រុងព្យុងយ៉ាង បដិសេធម្តងហើយម្តងទៀត នៃកិច្ចពិភាក្សាជាមួយ ទីក្រុងវ៉ាស៊ីនតោនក៏ដោយ។

លោក Biegun បានចាប់ផ្តើមដំណើរ ទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក នៅទីនេះកាលពីថ្ងៃអង្គារ តាមជាក់ស្តែង ដើម្បីបន្តជាថ្មី របស់សហរដ្ឋអាមេរិក នូវការប្តេជ្ញាចិត្ត ចំពោះការទូតជាមួយរដ្ឋកុម្មុយនិស្ត និងការកើនឡើង នៃភាពតានតឹង ដែលបង្កឡើងដោយការវាយកម្ទេច ការិយាល័យទំនាក់ទំនង អន្តរកូរ៉េនាពេលថ្មីៗនេះ ការព្រមានអំពីផែនការ យោធា ដែលត្រូវបានផ្អាក និងវោហារសាស្ត្រអរិភាព។

អ្នកការទូតអាមេរិក ដែលជាប្រេសិតនុយក្លេអ៊ែរកំពូល របស់ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងជួបជាមួយសមភាគី កូរ៉េខាងត្បូង គឺលោក Lee Do-hoon ដោយរបៀបវារៈ របស់ពួកគេទំនងជាផ្តោត លើរបៀបបង្កើតសន្ទុះ សម្រាប់ការសន្ទនាជាមួយក្រុងព្យុងយ៉ាង៕

ដោយ ឈូក បូរ៉ា

To Top