ព័ត៌មានអន្តរជាតិ

តម្លៃនាំចេញរបស់ជប៉ុន ទៅកាន់កូរ៉េខាងត្បូង ធ្លាក់ចុះទាបមិន ធ្លាប់មានរយៈពេល ១១ឆ្នាំ

សេអ៊ូល ៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃពុធនេះថា តម្លៃនៃការនាំចេញ របស់ជប៉ុន ទៅកាន់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ១១ ឆ្នាំ នៅក្នុងខែឧសភា ដោយសារតែជំងឺរាតត្បាត និងការត្រួតពិនិត្យការនាំចេញ របស់ក្រុងតូក្យូ ។

យោងតាមទិន្នន័យ ពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) និងសមាគមពន្ធជប៉ុន បានឱ្យដឹងថា ប្រទេសជប៉ុន បានដឹកជញ្ជូនទំនិញ មានតម្លៃ ៣២៩,៣ ពាន់លានយ៉េន (៣ ពាន់លានដុល្លារ) ទៅកាន់ប្រទេសជិតខាង របស់ខ្លួន នៅក្នុងខែឧសភា ដែលបានធ្លាក់ចុះ ១៨ ភាគរយបើប្រៀបធៀប ទៅនឹងឆ្នាំមុន។

តម្លៃនៃការនាំចេញ របស់ជប៉ុន ទៅកាន់ទីក្រុងសេអ៊ូល បានកើនឡើងដល់ ៤១៥ ពាន់លានយ៉េនក្នុងខែកុម្ភៈ ពី ៣៧១,៦ ពាន់លានយ៉េន នៅក្នុងខែមករា មុនពេលនៅសល់ក្នុងកម្រិត ៤០០ ពាន់លានយ៉េន នៅក្នុងខែមីនា និងមេសា ៕ ដោយ ឈូក បូរ៉ា

To Top