ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ៥៤ម៉ឺននាក់

ញូវយ៉ក ៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៥៤០,០០០នាក់ កាលពីថ្ងៃអង្គារ ដែលឈានដល់ចំនួន ៥៤០,១៥៧នាក់ គិតត្រឹមម៉ោង ៣:៣៤ នាទីម្សិលមិញនេះ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យចន ហបគីនស៍។

ស្របពេលជាមួយគ្នានេះដែរ ករណីគ្របដណ្តប់ដោយជំងឺកូវីដ – ១៩ ទូទាំងពិភពលោក បានកើនឡើងដល់ ១១.៦៩១.០៦៨ ករណី នេះបើយោងតាម ប្រភពពី CSSE ។

សហរដ្ឋអាមេរិក បានរាយការណ៍ថា មានករណី និងការស្លាប់ច្រើនជាងគេ គឺជំងឺ COVID-១៩ ឈរនៅ ២.៩៦៦.៤០៩ ករណីឆ្លង និងករណីស្លាប់ ១៣០.៩០២។

ទិន្នន័យរបស់ CSSE បានបង្ហាញថា ប្រទេសផ្សេងទៀត ដែលមានអ្នកស្លាប់ជាង ២០.០០០ នាក់រួមមានប្រេស៊ីលអង់គ្លេស អ៊ីតាលី ម៉ិកស៊ិក បារាំងអេស្ប៉ាញ និងឥណ្ឌា៕
ដោយ ឈូក បូរ៉ា

To Top